Top News

ធ្លាប់ចូលមណ្ឌលបន្សាបគ្រឿងញៀន០២លើក នៅតែមិនកែ ទាញដំបងវាយម៉ែ ព្រោះតែលួចស្រាយខ្សែភ្លើងយកទៅលក់មិនបានសម្រេច!👇



កណ្តាល៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនទៅលើ ជនសង្ស័យ ម្នាក់ដែល ធ្លាប់មានប្រវត្តិក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀន ចំនួន០២លើក តែនៅតែមិនកែ  បង្ករហឹង្សាដោយចេតនា យកដំបងវាយ ជនរងគ្រោះជាម្តាយអោយមានរបួសស្នាមនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់     ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០២៥នៅចំណុចភូមិដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ ពៅ សុខលន អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ កម្មការិនីរោងចក្រ (ត្រូវជាម្តាយបង្កើត)មានស្នាមរបួសហេីមកំភួនដៃខាងឆ្វេង  ចំនែកជនសង្ស័យ

មានឈ្មោះ ពៅ នាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) ជាកូនបង្កើតរបស់ស្ត្រីរងគ្រោះ ដោយធ្លាប់ក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ចំនួន០២លើក   និងមានទីលំនៅជាមួយម្តាយ ក្នុងភូមិឃុំកើតហេតុ។

វត្ថុតាងចាប់យក ÷  ដំបងឫស្សីចំនួន០១កំណាត់ ។ 

សមត្ថកិច្ចបន្តទៀតថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែរករឿងជនរងគ្រោះ ជាម្តាយជាញឹកញាប់     លុះនៅវេលាកើតហេតុ ជនសង្ស័យបានធ្វេីសកម្មភាពដោះឌុយខ្សែភ្លេីងនៅក្នុងផ្ទះ រួចបានសារខ្សែភ្លេីងយកទៅលាក់ទុកនៅខាងមុខផ្ទះដេីម្បីយកទៅលក់  ពេលនោះជនរងគ្រោះជាម្តាយបានឃេីញក៏បានយកខ្សែភ្លេីងនោះទៅទុកវិញស្រាប់តែជនសង្ស័យបានខឹងស្រែកឡូឡានិងជេរប្រមាថទៅលើម្តាយ  និងថែមទៀតបានយកដំបងឬស្សីវាយ ស្ត្រីរងគ្រោះ ជាម្តាយចំនួន០១ដំបងត្រូវចំកំភួនដៃខាងឆ្វេងបណ្តាលអោយមានស្មាមរបួសហេីមជាំ   ដោយទ្រាំនឹងទង្វើរបស់កូនប្រុសលែងបាន ម្តាយក៏បាន ទូរសព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕( ដោយ ខុន គឺមហុង




Post a Comment

Previous Post Next Post

Kdaily-news ads