កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃមន្ទីរផែនការ និងវិនិយោគខេត្ត មន្ត្រីគាំទ្រគម្រោងថ្នាក់ស្រុក ព្រមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដាក់សំណើដេញថ្លៃមកពីបណ្តាខេត្តផ្សេងៗជាច្រើន។
ដំណើរការដេញថ្លៃត្រូវបានអនុវត្តតាមបែបប្រជាធិបតេយ្យ បើកចំហ និងគ្មានការបង្ខិតបង្ខំ ដោយគោរពតាមនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធយ៉ាងតឹងរឹង ដែលអាចយកជាគំរូល្អសម្រាប់អនុវត្តនៅតាមឃុំសង្កាត់ផ្សេងៗទៀតក្នុងខេត្តបន្ទាយមានជ័យ។
គម្រោងដែលបានដាក់ឲ្យដេញថ្លៃ គឺការសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៦០០ ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ៣០៣,៤៣៩,១៨៣ រៀល។ ក្នុងនោះ មានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ៤ ដូចខាងក្រោម៖
ក្រុមហ៊ុន ហុង ស្រីរ័ត្នខន ខនស្ត្រាក់សិន ដាក់តម្លៃ ២៧០,០០០,០០០ រៀល
ក្រុមហ៊ុន សុខាវ៉ាន់ណារ៉ា តំណាងដោយ លោក គឹម វណ្ណា ដាក់តម្លៃ ២៤៦,០០០,០០០ រៀល
ក្រុមហ៊ុន ខ្មែរអានីសត ឯ.ក តំណាងដោយ លោក តាំង គឹមឡាយ ដាក់តម្លៃ ២៩៤,០០០,០០០ រៀល
ក្រុមហ៊ុន យ៉ាដេត ខនស្ត្រាក់សិន តំណាងដោយ លោក សុង ហុកឈូង ដាក់តម្លៃ ២៥៩,២៥០,០០០ រៀល
ជាលទ្ធផល ក្រុមហ៊ុន សុខាវ៉ាន់ណារ៉ា ដែលមានលោក គឹម វណ្ណា ជាអ្នកតំណាង បានឈ្នះការដេញថ្លៃ ក្នុងតម្លៃ ២៤៦,០០០,០០០ រៀល។
គម្រោងនេះត្រូវបានរំពឹងថា នឹងចូលរួមយ៉ាងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិចំបក់ ឃុំបឹងបេង។
ជាមួយគ្នានេះ អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមតាមដាន និងពិនិត្យដំណើរការអនុវត្តគម្រោង ដើម្បីធានាថា ការសាងសង់ផ្លូវនេះ មានគុណភាព ស្របតាមស្តង់ដារបច្ចេកទេស និងបម្រើផលប្រយោជន៍រួមរបស់សហគមន៍បានយ៉ាងប្រសើរ៕ ដោយ ឃិន សុខន








Post a Comment