តាមការឲ្យដឹងពីជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាចំនួន៦នាក់៖ ១.ឈ្មោះ សេង ឡុង ប្រុស ១៩ឆ្នាំ ២.ឈ្មោះ ផាវ ថេត ប្រុស ១៤ឆ្នាំ ៣.ឈ្មោះ អ៊ុន សុខគា ប្រុស ១៧ឆ្នាំ ៤.ឈ្មោះ គឿង ប៊ុនណា ប្រុស ១៨ឆ្នាំ ៥.ឈ្មោះ សែត ឆាត ប្រុស ២៣ឆ្នាំ ៦.ឈ្មោះ ភា សំណាង ប្រុស ២០ឆ្នាំ ដកហូតម៉ូតូ៣គ្រឿង(រកឃេីញម៉ូតូជនរងគ្រោះ១គ្រឿង -ម្សៅក្រាមពណ៍សថ្លាសង្ស័យគ្រឿងញៀន ៤កញ្ចប់-កាំបិតកែច្នៃ១ដើម-ពូថៅ២ដើម-ទូរស័ព្ទដៃ៣គ្រឿង-កាតាបស្ពាយសំរាប់ដាក់ពូថៅ១-ក្បាំងមុខម៉ូតូមួយចំនួន។
តាមចម្លើយសារភាពក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូ៣លើកក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ប៉ុន្ដែជំនាញបន្ដសាកសួរនិងពិនិត្យករណីនេះបន្ថែមទៀតលេីករណីកេីតហេតុដែលបង្កឡេីងដោយក្រុមចោរសកម្ម។
បច្ចុប្បន្នក្រុមចោររួមជាមួយវត្ថុតាងបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចំណាត់ការបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីច្បាប់លេីក្រុមបក្ខពួកចោរទាំងនេះ៕






Post a Comment