Top News

ការកែតម្លៃ ដេញថ្លៃគម្រោង នៅឃុំថ្មគ្រែ បង្កសំណួរ ពីភាពមិនត្រឹមត្រូវ នៃដំណើរការ .!


(ខេត្តក្រចេះ)៖  កាលពីថ្ងៃទី 30 កញ្ញា ឆ្នាំ 2025 ថ្មីនេះ នៅសាលាឃុំ ថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ មានការដេញថ្លៃ សាធារណៈ សម្រាប់គម្រោង ជួសជុលផ្លូវ គ្រោះធម្មជាតិ ប្រវែង ២៦០គ.ម ទទឹង ៥.៥ម និងសង់លូ៩កន្លែង ក្នុងតម្លៃប៉ាន់ស្មាន១៥៧.៩៩៧.៥២៧រៀល។ យើងបានឃើញក្នុងតារ៉ាងដេញថ្លៃមាន ក្រុមហ៊ុន ចូលរួម

 ចំនួន ៤ៈ

ទី១. ក្រុមហ៊ុន ម៉ៅសារ៉េត ដេញថ្លៃ១២៨.០០០.០០០រៀល

ទី២. ក្រុមហ៊ុនយ៉ាដេត ដេញថ្លៃ១២៥.៦០០.០០០រៀល។ 

ទី៣. ក្រុមហ៊ុន ចាំងម៉ានីមិុច ដេញថ្លៃ១២៧.៤០៩.០០០រៀល។ 

ទី៤. ក្រុមហ៊ុន ទួនសុផល ដេញថ្លៃ១៥៧.០០០.០០០រៀល។ 


ប៉ុន្តែបន្ទាប់មក គណៈកម្មាធិការ លទ្ធកម្មឃុំនិងមន្ត្រីបច្ចេកទេស ខេត្ត ក្រចេះបានកែតម្លៃឯកតា ដោយកាត់តម្លៃ របស់ក្រុមហ៊ុន ចាំងម៉ានីមិុច ចុះពី១២៧.៤០៩.០០០រៀល ទៅ១២៤.៨០៩.០០០រៀល ដែលធ្វើឲ្យ ក្រុមហ៊ុន នេះ ឈ្នះការដេញថ្លៃ ជាអ្នកមានតម្លៃទាបជាងគេ ទៅវិញ។


មិនខុសអ្វីកាលពីការដេញថ្លៃគម្រោងឃុំសង្កាត់ជាច្រើនកន្លងទៅនោះទេ គេបានសង្កេតឃើញថា"ឱ្យតែមានក្រុមហ៊ុន ចាំងមានីម៉ិចចូលដេញថ្លៃ ភាគច្រើនគណៈកម្មាធិការលទ្ធកម្មកែឯកតាតម្លៃឱ្យក្រុមហ៊ុននេះឈ្នះតែម្តង។ 


ពាក់ព័ន្ធករណីនេះលោក ឃិន សយខន នាយកប្រតិបត្តិ សារព័ត៌មានរាល់ថ្ងៃ បានសួរទៅលោក កុល សាវ័ន្ធ មេឃុំថ្មគ្រែ លោកបានប្រាប់ថា"ការដែលកែឯកតានេះគឺមន្ត្រីបច្ចេកទេសខេត្ត តែលោកជាមេឃុំថ្មគ្រែផ្ទាល់ក៏ឆ្ងល់ដែរមិនដឹងយ៉ាងម៉ិច ក្រុមហ៊ុន ចាំងម៉ានីម៉ិច?   លោក សេង គឹមចាំជាមេឃុំឆ្លូងផង ជាប្រធានក្រុមហ៊ុនផង  គាត់សរសេរខុសរហូត ពីរដងហើយនៅក្នុងឃុំខ្ញុំឆ្នាំហ្នឹង កាលដេញផ្លូវបេតុងអាមេខុសឯកតាកែម្តងដែរ មន្ត្រីបច្ចេកទេសខេត្ត  កែតម្រូវឱ្យឈ្នះដែរ?។ 


ព្រឹត្តិការណ៍ កែឯកតានៅសាលាឃុំថ្មគ្រែទនេះ បង្កសំណួរជាសាធារណៈ ថា កាកែតម្លៃបែបនេះ តើស្របតាមនីតិវិធី ដំណើរការ ដេញថ្លៃ សាធារណៈ ឬ ជាការកែឲ្យឈ្នះ ដោយអំពើពុករលួយ។ 


សូមចាំថា" ច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០១០(មាត្រា៣៤នឹង៣៥)បើមានប្រើអំណាចឬឥទ្ធិពល ដើម្បីផលប្រយោជន៍ឱ្យក្រុមហ៊ុនណាមួយក្នុងដំណើការដេញថ្លៃ។ 


((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី  ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការ។  ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។





Post a Comment

Previous Post Next Post

Kdaily-news ads