Top News

Breaking៖ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង ហូរច្រោះដីធ្លាក់មកលើផ្លូវរងការខូចខាត!

(ពោធិ៍សាត់)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃ២៩ ខែកញា ឆ្នាំ២០២៥ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នាឥតដាច់ប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្លូវជាតិលេខ៥៥ នៅតំបន់អន្ទង់អាំង រងការបាក់ច្រោះដីធ្លាក់លើតួផ្លូវ និងបណ្តាលឲ្យខូចខាតផ្លូវដោយអន្លើៗ។ 

លោកបន្តថា ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ៕









Post a Comment

Previous Post Next Post

Kdaily-news ads