Top News

ក្រោយពីរទទួលសេចក្តីរាយការណ៌តាមប្រព័ន្ធ​ Hotline 1292 កម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់.!



ខេត្តកំពង់ស្ពឺ៖  ដោយមានការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោង​ ៤:៥០នាទីល្ងាច មានប្រជាពលរដ្ធបានរាយការណ៍​ តាមប្រព័ន្ធ​ Hotline 1292 ថាមានមនុស្សមួយក្រុមកំពុងប្រេីប្រាស់និងចែកចាយនូវសារធាតុញៀន។ ក្រោយពីរទទួលបានព័ត៌មានលុះដល់នៅវេលាម៉ោង៥:២០ថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២៥ កម្លាំងអ.ហ ស្រុកសាមគ្គីមុនីជ័យ ចំនួន០៦នាក់ ដឹកនាំដោយលោក វ.ទោ ជាង រចនា មេបញ្ជាការស្រុក បានធ្វើការចុះបង្រ្កាបករណីជួញដូរចែកចាយ រក្សាទុកនូវសារធាតុញៀន នៅចំណុចភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័​យ​ ខេត្តកំពង់ស្ពឺ ។ ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ១/ ឈ្មោះ ខុម​ ហ័ង​ អាយុ ២៦ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ២/ឈ្មោះ ថុន​ សិលា​ អាយុ ២១ឆ្នាំភេទប្រុស មុខរបរ ធ្វើសំណង់​ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃក្រសាំង​ ឃុំព្រៃក្រសាំង​ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ៣/ឈ្មោះតុន​ ញ្ញាញ់ អាយុ ២៣ឆ្នាំ ភេទប្រុស​ មុខរបរ​ ធ្វេីស្រែ ទីលំនៅបច្ចុប្បន្ននៅ ភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ៤/ឈ្មោះ ធួក​ សុខជា​ អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរធ្វើរោងចក្រ ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃក្រសាំង​ ឃុំព្រៃក្រសាំង​ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ៥/ឈ្មោះ​ ហួន​ សុីន អាយុ៣៨​ ភេទប្រុស មុខរបរ​ ធ្វេីស្រែ ទីលំបច្ច្ចុប្បន្ននៅ ភូមិព្រៃក្រសាំង​ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ។ + វត្ថុតាងរួមមាន៖ - ម្សៅក្រាមពណ៌សថ្លា​៥កព្ចាប់តូច(សង្ស័យសារធាតុញៀន) -ឧបករណ៍សម្រាប់ជក់ចំនួន០៤នឹងថង់ច្រកមួយចំនួន -កាំបិតចំនួន​ ០២ដេីម - ទូរស័ព្ទ​ ០១គ្រឿង​ម៉ាកoppo -បច្ចុប្បន្ន៖ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។





Post a Comment

Previous Post Next Post

Kdaily-news ads