Top News

មួយទៀតហើយៗ!ការកែតម្លៃ ដេញថ្លៃគម្រោង នៅឃុំស្រែជិៈ បង្កសំណួរ ពីភាពមិនត្រឹមត្រូវ នៃដំណើរការលទ្ធកម្ម.!


(ខេត្តក្រចេះ)៖ នៅពីថ្ងៃទី១តុលា ឆ្នាំ២០២៥នេះ នៅសាលាឃុំស្រែជិៈ ស្រុកអូរគ្រៀង មានការដេញថ្លៃ សាធារណៈ សម្រាប់គម្រោង ជួសជុលផ្លូវលំដី ក្រួសធម្មជាតិប្រវែង៨.៥គ.ម ទទឹង ៥ម និងលូកាត់ផ្លូវ៣កន្លែង ក្នុងតម្លៃប៉ាន់ស្មាន៣២៩,៧១៣.៥៨០រៀល។ 

 យើងបានឃើញក្នុងតារ៉ាងដេញថ្លៃមាន ក្រុមហ៊ុន ចូលរួមចំនួន៨៖ 

ទី១. ក្រុមហ៊ុន រី ណារ៉ាដេញថ្លៃ២៧៥.៥០០.០០០រៀល។ 

ទី២. ក្រុមហ៊ុនហុង ស្រីរ័ត្ធ ដេញថ្លៃ២២៧.០០០.០០០រៀល។ 

ទី៣. ក្រុមហ៊ុន ស៊ឹម ស៊ីថា ដេញថ្លៃ១៧០.០៥០.០០០រៀល។ 


ទី៤. ក្រុមហ៊ុនស្រ៊ុន ស៊ីវន ដេញថ្លៃ២៩៨.៧០០.០០០រៀល។ 


ទី៥.ក្រុមហ៊ុន ញ៉ឹក ស៊ីមហេងដេញថ្លៃ១៧៣.០០០.០០០រៀល។ 

ទី៦.ក្រុមហ៊ុន អ៊ុ ចន្ថា ឯ.ក  ដេញថ្លៃ១៥០.០០០.០០០រៀល។ 

ទី៧.ក្រុមហ៊ុនឡៃ ហ៊ី  ដេញថ្លៃ ៩៧.៧៥៣.០០០រៀល។ 

នឹងទី៨.ក្រុមហ៊ុនកេត សុខគាង ដេញថ្លៃ១០៩.០០០.០០០រៀល

ប៉ុន្តែបន្ទាប់មក គណៈកម្មាធិការ លទ្ធកម្មឃុំនិងមន្ត្រីបច្ចេកទេស ខេត្ត ក្រចេះបានកែតម្លៃឯកតា ដោយកាត់តម្លៃ របស់ក្រុមហ៊ុន កេត សុខគាងនៅសល់តម្លៃ៩៥.៨៥៥.០០០ រៀល ដែលធ្វើឲ្យ ក្រុមហ៊ុនកេតសុខគាង នេះ ឈ្នះការដេញថ្លៃ ជាអ្នកមានតម្លៃទាបជាងគេ ទៅវិញ។


ករណីនេះក៏មិនខុសអ្វីកាលពីការដេញថ្លៃគម្រោងឃុំថ្មគ្រែកាលពីថ្ងៃទី៣០ខែកញ្ញា២០២៥ម្សិលម៉ិញដែរ ក្នុងនោះមានអ្វីជាអាថ៌កំបាំងមិនខានទេ!។ 

ពាក់ព័ន្ធករណីនេះលោក ឃិន សយខន នាយកប្រតិបត្តិ សារព័ត៌មានរាល់ថ្ងៃ បានសួរទៅលោក ពេជ្រ ទូចមេឃុំស្រែជិៈ លោកបានប្រាប់ថា"ការដែលកែឯកតា ដោយសារក្រុមហ៊ុនកេត សុខគាង គាត់សរសេរខុស តម្លៃឯកតា ការដែលលោកនិងក្រុមមន្ត្រីលទ្ធកម្មឃុំស្រែជិៈបូកដកទៅ។ ចំណែកយើងសុំឯកសារកែតម្រូវតម្លៃឯកតា លោកថា អត់មានទេ ភ្លាមនោះលោកវិចខ្ចប់ផ្ញើទៅខេត្តអស់ហើយ។ 

ចំពោះព្រឹត្តិការណ៍ កែឯកតានៅសាលាឃុំស្រែជិៈនេះ ក៏ បង្កសំណួរជាសាធារណៈ ថា" ការកែតម្លៃបែបនេះ តើស្របតាមនីតិវិធី ដំណើរការ ដេញថ្លៃ សាធារណៈ ឬ ជាការកែឲ្យឈ្នះ ដោយអំពើពុករលួយ? ។ 

ប្រយ័ត្នផងលោកមេឃុំ សូមចាំថា" ច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០១០ ចែងថា" បើមានប្រើអំណាចឬឥទ្ធិពល ដើម្បីផលប្រយោជន៍ឱ្យក្រុមហ៊ុនណាមួយក្នុងដំណើការដេញថ្លៃ(មាត្រា៣៤នឹង៣៥)។ 

((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី  ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ និងផ្សាយជូន រាល់ម៉ោងធ្វើការ។  ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))






Post a Comment

Previous Post Next Post

Kdaily-news ads