កំពង់ស្ពឺ៖ ដោយអនុវត្ត តាមបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង០២ និង៥៦នាទីរំលងអធ្រាត្រ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងស្រុកគងពិសីអបានចុះល្បាតនៅលើផ្លូវជាតិលេខ៤១ ចន្លោះKm លេខ១៦.១៧ ភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី បានឃើញរថយន្ត កូរ៉េ ពណ៌ខៀវ មានបាំងទ្រុងជិត ស្លាកលេខ រតនៈគី រី3A. 0074 ( ជាភិនភាគ រថយន្តដែលជនសង្ស័យ ជិះធ្វើសកម្មភាពលួចសត្វគោ កន្លងមក)បើកពីត្បូងទៅជើង បានឃាត់រថយន្ត តែមិនព្រមឈប់ទើបដេញតាមឃាត់រថយន្តបាន ពិនិត្យឃើញមានសត្វគោ០៦ក្បាល់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់:
១ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុសអាយុ៣០ឆ្នាំ លំនៅភូមិអន្លង់គគីត ឃុំអន្លង់គគីរ ស្រុកកងមាស ខេត្តកំពង់ចាម ។
២.ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុសអាយុ៣០ឆ្នាំ លំនៅ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
៣.ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុសអាយុ៥៣ឆ្នាំ លំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល
ដកហូតវត្ថុតាង: រថយន្តកូរ៉េពណ៌ខៀវ ទ្រង់ជិត ០១គ្រឿង ទូរស័ព្ទដៃ ០៥ គ្រឿង គោ ០៦ ក្បាល ដង្កាប់ ១ ខ្សែគោ ៤ ខ្សែរ ពិលកែវ ០១ -ធូបមូស ០២ ដុំ ។
តាមការស្រាវជ្រាវ សត្វគោទាំង០៦ក្បាល់នេះ ជនសង្ស័យ បានលួចពីប្រជាពលរដ្ឋ នៅភូមិ ត្រពាំងព្រីង ឃុំ ជម្ពូរវ័ន្ត ស្រុកជុំគីរី ខេត្តកំពត ។
ដោយបានការសម្រមសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងខេត្តកំពត ។
ជនសង្ស័យនិងវត្ថុតាង បានប្រគល់ឲ នគរបាលខេត្តកំពត បន្តនីតិវិធី ។
ក្រុមជនសង្ស័យ ជាមុខសញ្ញាលួចសត្វគោ ប្រជាពលរដ្ឋជាច្រើនលើក នៅតាម ខេត្តកំពង់ស្ពឺ កំពត និងតាមបណ្តាខេត្តផ្សេងៗទៀត នៅពេលលួចបានដឹកដោយរថយន្តទៅលក់នៅព្រំប្រទល់ប្រទេសវៀតណាម ។






Post a Comment