Top News

សំណើសុំកែលម្អផ្សារ និងកំពង់ចម្លងសសំបូរ យាវ ក្លាយជាសំណង់លក់ជួលជ្រៀតចូលទន្លេ..!

ខេត្តក្រចេះ)៖ កាលពីថ្ងៃទី ៤ មិថុនាឆ្នាំ២០២៤លោក វ៉ាថន អភិបាលខេត្តក្រចេះ បានចុះហត្ថលេខា ឯកភាព លើសំណើវិនិយោគ ឱ្យអ្នកស្រី លឹមសុខគឿន ភរិយាអភិបាលរងស្រុកសំបូរ ដើម្បី កែលម្អផ្សារទីរួមស្រុក និងកំពង់ចម្លងសំបូរ យាវ ស្ថិតក្នុងស្រុកសំបូរ។ 



សំណើរសុំដូចគ្នា របស់ឯកឧត្តម វ៉ានថន អភិបាលខេត្តក្រចេះ ចុះថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៤  ត្រូវបានដាក់ជាផ្លូវការ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែ (មិនទាន់មានការយល់ព្រម) ត្រូវបានក្រសួងបដិសេធ។ ទោះជាយ៉ាងណា  សំណើរត្រូវបានបញ្ចូលតាមជំហាន មូលដ្ឋាន ចាប់ពីមេឃុំ អភិបាលស្រុកសំបូរ រហូតដល់អភិបាលខេត្ត ចុះហត្ថលេខា បានឃើញនឹងឯភាពគោលការ ។ 

ប្រជាពលរដ្ឋក្នុងស្រុកបានឃើញថា ការសាងសង់ពិតប្រាកដមិនមែនជាការកែលម្អផ្សារ និងកំពង់ចម្លងនោះទេ។ ប៉ុន្តែទីនោះ គឺជាការសាងសង់ផ្ទះរឹងមាំសម្រាប់លក់និងជូល។ សំណង់ទាំងនេះបានសាងសង់ ជ្រៀតចូលក្នុងទន្លេប្រហែលជិត១០០ ម៉ែត្រ បង្កការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះបរិស្ថាន និងសុវត្ថិភាពសហគមន៍។ 



(បើយោងតាមច្បាប់)

តាមច្បាប់ដីសាធារណៈ និងច្បាប់បរិស្ថាន ទន្លេជា សម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចយកទៅប្រើប្រាស់ឯកជនបានឡើយ។ ករណីនេះ អាចជាការរំលោភច្បាប់ក្នុងចំណុចសំខាន់ៗដូចជា:-

# ការបំភាន់សំណើ ពីសំណើរ កែលម្អ ផ្សារ ប្រែក្លាយជាសំណង់លក់ជួល។ 

# ការរំលោភលើទន្លេ សាងសង់ជ្រាបចូលក្នុងដី សាធារណៈ។ 

#គឺជាការយក អំណាចលើសកម្រិត អភិបាលខេត្តមិនមានសិទ្ធិអនុញ្ញាតសង់ទេ បន្ទាប់ពីក្រសួង ហិរញ្ញវត្ថុ មិនបានអនុញ្ញាតយល់ព្រម។ (គឺជាការបានបដិសេធ)។ 

ក្នុងករណីនេះ គឺៈជាការប្រើអំណាចក្នុងប្រយោជន៍ផ្ទាល់ខ្លួន មានសភាពអំពើពុករលួយ និងប្រើអំណាច មិនត្រឹមត្រូវ។

ប្រភពពីប្រជាពលរដ្ឋដែលសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ

ជាច្រើននៅក្នុងស្រុកសំបូរ បានឲ្យដឹងថា ពួកគេព្រួយបារម្ភចំពោះអនាគតសង្គម ព្រោះការសាងសង់លើទន្លេ មិនត្រឹមតែប៉ះពាល់ដល់បរិស្ថានទេ។ ប៉ុន្តែអាចបណ្ដាលឱ្យមានគ្រោះថ្នាក់នៅរដូវទឹកជំនន់។

.ព្រោះពួកយើងខ្ញុំបានឃើញសំណង់ឡើងជ្រៀតចូលក្នុងទន្លេជិត១០០ ម៉ែត្រ វាធ្វើឲ្យខ្លាចណាស់ ប្រសិនបើមានទឹកជំនួនធំ វានឹងប៉ះពាល់ដល់ផ្ទះ និងកសិដ្ឋានពួកយើងខ្ញុំមិនខាន។ 


ប្រភព ប្រជាពលទាំងអស់ដដែលបាននិយាយថា"

ករណីនេះកំពុងក្លាយជាចំណុចចាប់អារម្មណ៍ សាធារណៈ យើងខ្ញុំប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមសង្ឃឹមថា អាជ្ញាធរជាន់ខ្ពស់ និងអង្គភាពប្រឆាំងអំពើពុករលួយ និងចូលមកពិនិត្យ តាមផ្លូវច្បាប់ដើម្បីធានាថា ការ គោរពច្បាប់ និងសិទ្ធិសាធារណៈ ត្រូវបានថែរក្សា៕ អត្ថប ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads