ភ្នំពេញ៖ ល្បែងស៊ីសងបៀការ៉ាត់តាមទូរទស្សន៍អនឡាញ កំពុងទាក់ទាញយកចំណាប់អារម្មណ៍អ្នកញៀនមកលេងភ្នាល់ដាក់លុយឡើងភ្លុកទឹកភ្លុកដី។
ទីតាំងល្បែងស៊ីសងនេះស្ថិតក្នុងអាគាបុរីកីឡា B65,B66 ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពលរដ្ឋបានលួចបង្ហើបថា៖ បនល្បែងសុីសងបៀការ៉ាត់ តាមប្រពន្ធ័អនឡាញ១កន្លែងក្នុងអាគាបុរីកីឡា B65,B66 មិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបសោះឡើយ។
ទុកឱ្យល្បែងបៀការ៉ាត់តាមទូរទស្សន៍អនឡាញ នេះ បើកដំណើរការបានយ៉ាងរលូន កំពុងពង្វក់ស្មារតីពលរដ្ឋ មកលេងល្បែងខ្លះចាញ់លុយអស់រាប់លានរៀលក្នុងមួយថ្ងៃៗ កើតជាអំពើហិង្សាក្នុងគ្រួសារ។
ជាមួយគ្នានោះ!មេបានបើកទទួលភ្នាល់ដាក់លុយចាប់ពីមួយមុឺនរៀលរហូតដល់រាប់លានរៀលក្នុងមួយលើកៗ។
សរបញ្ចាក់ថា៖អ្នកឈ្នេះមុខដូចខ្លាញ អ្នកចាញ់មុខដូចសេះ ចាញ់លុយអស់ លក់របស់លេងល្បែង។
លុះអស់របស់កើតជម្លោះក្នុងគ្រួសារប្តីវាងប្រពន្ធ និងកើតអំពើអសន្តិសុខ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ នឹងមានអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ខណៈអាជ្ញាធរក្នុងមូលដ្ឋានគ្មានការទប់ស្កាត់ និងបង្ក្រាបបណ្ដែតបណ្ដោយឱ្យក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យ។
សកម្មភាពដកតុង និងភ្នាល់ដាក់លុយធំៗទាំងនេះហើយ បានធ្វើឲ្យអ្នកបើកល្បែងស៊ីសងតាមទូរទស្សន៍អនឡាញកេបលុយរាប់រយលានរៀលក្នុងមួយថ្ងៃៗ និងមានលទ្ធភាពរត់ការលុយក្រោមតុ និងដោះអ្នកសារព័ត៌មានបានជារៀងរាល់ខែ។
គួររម្លឹកថា៖ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
មហាជនសុំសំណូមពរដល់លោកអភិបាលខណ្ឌ៧មករា មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពីម្ចាស់ទីតាំងបៀការ៉ាត់អនឡាញបានទេ! ព្រោះគ្មានលេខទូរស័ព្ទ។
អង្គភាពសារព័ត៌មានរងបំភ្លឺជូនសាមុីខ្លួនពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើ៕ដោយ៖សហការី





Post a Comment