(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនអនាធិបតេយ្យមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ដោយឃាត់មនុស្សជិត២០នាក់ ព្រមទាំងដកហូតថ្នាំ និងឧបករណ៍ជក់ជាច្រើន។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងម្តុំផ្សារកណ្តាល ដែលជាទីតាំងប្រមូលផ្តុំពួកជក់ ប្រើប្រាស់ និងចែកចាយថ្នាំញៀនយ៉ាងអនាធិបតេយ្យ។
សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ ក្នុងនោះមានទាំងម្ចាស់គ្រប់គ្រងទីតាំងផងដែរ។
មនុស្សទាំង១៦នាក់ មានស្រី៤នាក់ រួមមាន៖
ទី១៖ ឈ្មោះ សាន ទ្រព្យ (ម្ចាស់ថ្នាំនៅទីតាំង)
ទី២៖ ឈ្មោះ យូ ដៀង ភេទស្រី (ម្ចាស់គ្រប់គ្រង់ទីតាំង)
ទី៣៖ ឈ្មោះ យស អុក
ទី៤៖ ឈ្មោះ ចេន សុខនាង
ទី៥៖ ឈ្មោះ វណ្ណ សំណាង
ទី៦៖ ឈ្មោះ លឹម ជួន ភេទស្រី
ទី៧៖ ឈ្មោះ វង្យ គង្គា
ទី៨៖ ឈ្មោះ ម៉ក់ សុខភា
ទី៩៖ ឈ្មោះ សៅ សុម៉ាលី ភេទស្រី
ទី១០៖ ឈ្មោះ ជា ពី
ទី១១៖ ឈ្មោះ យឹម ម៉ៅ
ទី១២៖ ឈ្មោះ កាង ចាន់ធី ភេទស្រី
ទី១៣៖ ឈ្មោះ ញឹម ចាន់ ភេទស្រី
ទី១៤៖ ឈ្មោះ សោម វិជ្ជាសីហា
ទី១៥៖ ឈ្មោះ តុង ចានវាសនា
ទី១៦៖ ឈ្មោះ បូទ ស្រីណា ភេទស្រី (ម្ចាស់គ្រប់គ្រង់ទីតាំង)។
មនុស្សទាំងនេះ និងសម្ភារទាំងអស់ ព្រមទាំងថ្នាំមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ដើម្បីសួរនាំបន្ត និងចាត់ការតាមច្បាប់។






Post a Comment