Top News

យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ.!



 

ខេត្តព្រះសីហនុ៖ បើតាមប្រភពព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋានថា ផ្ទះទិញអេតចាយ នៅសង្កាត់៣ (អ៊ូវៀតណាម) ត្រូវបានចោរចូលទៅប្លន់ក្រោមភ្លើងភ្លឺចែស យកលុយក្នុងកូនជ្រូកសន្សំ អស់ប្រហែលជាង៣០លានរៀល និងសម្លាប់បុរសចំណាស់ម្នាក់ អាយុ៨៤ឆ្នាំវ៉ៃជាំពេញមុខ នៅផ្ទះម្នាក់ឯងយ៉ាងសាហាវ និងបានប្រមូលយកទាំងម៉ាសុីផ្ទុកទិន្នន័យcameraសុវត្ថិភាពយកទៅបាត់ ខណៈកូនចៅទៅលេងផ្ទះឪពុកខាងប្រពន្ធអស់ទៀត នាព្រលប់ថ្ងៃទី៣១ ខែសីហា ២០២៥ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ពលរដ្ឋថា ឯណាទៅភូមិឃុំមានសុវត្ថិភាព ទាំង៧ចំណុច ក្នុងមូលដ្ឋាន ព្រោះរាល់ថ្ងៃក្នុងតំបន់ភូមិ៣ សំបូរទៅដោយ បនស្រី និងគ្រឿងប្រកបរបរយ៉ាងរលូន។


ទាក់ទងនិងព័ត៌មានដ៏រន្ធត់នេះ សារព័ត៌មានយើងមិនទាន់អាចសុំព័ត៌មានលម្អិលពីសម្តកិច្ចប៉ូលិសមានទេ សូមរងចាំព័ត៌មានបន្ថែមនៅពេលក្រោយ៕






Post a Comment

Previous Post Next Post

Kdaily-news ads