រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោ០១នាក់ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងសាឡនយីហោZOLA ផ្ទះលេខ105H ផ្លូវលេខ200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលស្រ្តីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់ និងអា.ករ សម្លាប់ស្ត្រីរងគ្រោះ០១នាក់ ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-ជនរងគ្រោះ(សព) ឈ្មោះ HOPKINS JESSICA CARIAD ភេទស្រី អាយុ34ឆ្នាំ ជនជាតិអង់គ្លេស ។
ចំណែកស្រ្តីសង្ស័យឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី អាយុ33ឆ្នាំ ជនជាតិកុងហ្គោ។ អំពើឃាតកម្មនេះគឺមូលហេតុស្នេហាត្រីកោណ។
-បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលេីមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី ៕






Post a Comment