Top News

នគរបាលស្រុកកំរៀង ឃាត់ខ្លួនមេខ្យល់០៤នាក់ដែលនាំពលរដ្ឋលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ !



បាត់ដំបង ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣និង១០នាទី នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនមេខ្យល់ចំនួន ០៤នាក់៖ ១-ឈ្មោះ ឆយ បឹប ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ, ២-ឈ្មោះ លន ភារៈ ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ ទូច រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង និង៤-ឈ្មោះ ជឿន ភានិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ដែលធ្វើសកម្មភាពនាំពលករ ចំនួន ១៧នាក់ (ស្រី ០៦នាក់) និងអនីតិជន ០២នាក់ បម្រុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ 


បច្ចុប្បន្ន ពលករទាំង១៧នាក់ កម្លាំងសមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ និងធ្វើកិច្ចសន្យាពន្យល់ណែនាំបងប្អូន រួចកម្លាំងនគរបាលបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕




Post a Comment

Previous Post Next Post

Kdaily-news ads