នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក ភូមិថាំវិឆៃ នៅព្រឹកទី៣០.០៨.២០២៥ បាននិយាយរិៈគន់គណបក្ស(ភូមិចៃថៃ)ថាកំពុងសុបិន្ត រឿងមានអាសនៈ280។
ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលមានអំណាចរំលាយសភា។
ប្រភពពីkhaosod។
លោក ភូមិថាំវិឆៃ បញ្ជាក់ថា នរណាម្នាក់ដែលមានបញ្ហា អាចនាំទៅតុលាការបាន ហើយថា រដ្ឋាភិបាលមិនមានបញ្ហាជាមួយការប្រើអំណាចរបស់វាទេ។
គាត់អះអាងថា ការបង្កើតរដ្ឋាភិបាលនឹងមិនងាយសន្និដ្ឋានទេ។
សូមជម្រាបថា កាលពីថ្ងៃទី២៩.០៨.២០២៥ គណបក្សភូមិចៃថៃ៖ បានប្រកាសទទួលយកសំណើ និងលក្ខខណ្ឌរបស់គណបក្សប្រជាជនសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី
គណបក្សភូមិចៃថៃ ដោយសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ និងសមាជិករដ្ឋសភា បានចាត់តាំង លោក អនុតិន ឆាន់វីរ៉ាគុល ប្រធានគណបក្ស និងលោក ឆៃ ជីដចប អគ្គលេខាធិការគណបក្ស ទទួលយកសំណើពីគណបក្សប្រជាជន និងឈានទៅមានការប្រមូលគាំទ្រពីសមាជិករដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាលជាមួយ គណបក្សប្រជាជន ជាអ្នកគាំទ្រដ៏សំខាន់. គណបក្សប្រជាជន គឺជាគណបក្សនយោបាយដែលមានសមាជិកសភា ច្រើនជាងគេ៕



Post a Comment