Top News

ថៃឃាត់ខ្លួនខ្មែរ១៦នាក់ ចិន៣នាក់ ថៃ៥នាក់បម្រុងឆ្លងដែនខុសច្បាប់នៅទល់មុខស្រុកម៉ាឡៃ


បន្ទាយមានជ័យ៖ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ថៃប្រចាំខេត្តស្រះកែវ បានឱ្យដឹងថា ការបង្រ្កាបខាងលើធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ដោយក្រុមការងារ បូរ៉ាផា ក្រុមការងារ អរិយក្សត្រ កងអនុសេនាធំ ១២០៤ (កងវរសេនាតូចថ្មើរជើងលេខ ១២) និងកងពលថ្មើរជើងលេខ ៣០ បានចុះល្បាតក្នុងភូមិណូនឃីលិច ភូមិលេខ៦ ឃុំផាន់សៀក ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ។

ដំបូងទាហានថៃដើរល្បាត​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​បី​នាក់​ដើរ​តាម​ផ្លូវ​ធម្មជាតិ(ច្រករបៀង)​ ប្រមាណ500 ម៉ែត្រ​ពី​ព្រំដែនថៃកម្ពុជា។ តាមការសួរបញ្ជាក់បឋមពីសមត្ថកិច្ចថៃបានបង្ហាញថា បុរសជាជនជាតិចិនទាំងបីនាក់នោះ បានធ្វើដំណើរពីប្រទេសកម្ពុជា ហើយមានបំណងចូលប្រទេសថៃ។

ក្រោយមក មន្ត្រីក៏បានរកឃើញពលករចំណាកស្រុកខ្មែរចំនួន ១៦នាក់ផ្សេងទៀត ដែលលាក់ខ្លួននៅក្នុងចម្ការអំពៅក្បែរនោះ។ ក្រុម​ពលករខ្មែរនេះ​បាន​បញ្ជាក់​ថា ពួកគេ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ខេត្តឈុនបុរី ដោយការត្រួកពិនិត្យឃើញមាន​លិខិត​ឆ្លង​ដែន​។

សមត្ថកិច្ចថៃក៏​បាន​រក​ឃើញ​ជនជាតិ​ថៃ​៥​នាក់បន្ថែមទៀត ដែល​កំពុង​ដើរ​ក្បែរ​កន្លែង​កើត​ហេតុដែលមាន​បំណង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ដើម្បី​ស្កែន​មុខ​​បើក​គណនី​ធនាគារ ប៉ុន្តែ​មិន​មាន​លិខិតឆ្លងដែន ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ត្រឹមត្រូវ​ផ្សេង​ទៀត​ទេ។ ខណៈឃាត់ខ្លួនជនសង្ស័យទាំង២៤នាក់ខាងលើ ដោយមានជនជាតិចិនចំនួនបីនាក់ ជនជាតិថៃចំនួន៥នាក់និងខ្មែរចំនួន១៦នាក់ ហើយបានបញ្ជូនទៅនគរបាលស្រុកអារញ្ញ។

សូមបញ្ជាក់ថា ទោះបីជាមានការរឹតបណ្តឹងការឆ្លងដែនតាមបន្ទាត់ព្រំដែនកម្ពុជាថៃពីសមត្ថកិច្ចកម្ពុជានិងថៃយ៉ាងណាក៏ដោយ ក៏បទល្មើសជួញដូរទំនិញនិងការលួចឆ្លងដែនរបស់ជនបរទេសនិងជនជាតិថៃខ្មែរនៅតែកើតមានជាបន្តបន្ទាប់ ជាពិសេសនៅតាមព្រំដែនស្រុកម៉ាឡៃ៕






Post a Comment

Previous Post Next Post

Kdaily-news ads