Top News

កម្ពស់ទឹកស្ទឹងសង្កែ ឡើងហួសកម្រិតដែលត្រូវប្រកាសអាសន្ន.!

ទឹកស្ទឹងសង្កែកំពុងទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀង ដែលបានធ្លាក់យ៉ាងខ្លាំងនៅឯក្បាលស្ទឹង គឺនៅក្នុងស្រុកសំឡូត ដែលរហូតមកទល់ពេលនេះ ទឹកស្ទឹងកំពុងហក់ឡើងយ៉ាងខ្លាំង និងលឿនដែលធ្វើឲ្យកម្ពស់ទឹកឡើងផុតពីកម្រិតប្រកាសអាសន្ន។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានជន់លិចឃុំចំនួន៣ ក្នុងស្រុកសំឡូត គឺឃុំសំឡូត ឃុំតាសាញ និងឃុំតតោក ដែលបានលិចផលដំណាំ ផ្លូវថ្នល់ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួន ដែលជំនួនទឹកភ្លៀងនេះ បានបន្តធ្លាក់មកក្នុងស្ទឹងសង្កែ នឹងធ្វើឲ្យទឹកស្ទឹងចាប់ផ្ដើមជន់ជាបណ្ដើរៗ និងលឿនជាទីបំផុត។ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះគេសង្កេតថា ទឹកស្ទឹងមានសភាពពេញប្រៀប នឹងអាចហូរចេញនៅចំណុចណាដែលមាត់ជ្រាំងមានសភាពទាបជាងគេ។ ព្រោះបើតាមកម្ពស់ទឹកអាចដល់កម្រិតដែលត្រូវប្រកាសអាសន្ន។

លោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២កញ្ញានេះថា នៅព្រឹកនេះទឹកស្ទឹងមានកម្ពស់ ១,៧៦ ម៉ែត្រ ដែលលើសពីកម្រិតប្រការសន្ន គឺត្រឹមតែ ១,៧០ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងកម្រិតកម្ពស់នេះ គឺជាកម្ពស់ចុងក្រោយនៃជម្រាលទឹក ព្រោះបែកខាងលើស្ទឹងក៏រាំងភ្លៀង ហើយទ្វារទឹកទំនប់កង្ហត ក៏បានទម្លាក់ចុះជាបណ្ដើរៗហើយដែរ ចំណែកទ្វារទឹកសាលាតាអន ក៏បានបើកចំហយ៉ាងពេញទំហឹង ដើម្បីឲ្យទឹកធ្លាក់ឆ្ពោះទៅកាន់ទន្លេសាប ដូច្នេះទឹកអាចស្រកវិញនៅពេលល្ងាចនេះ ប៉ុន្តែផលដំណាំរបស់ប្រជាកសិករមួយចំនួននៅស្រុកឯកភ្នំ អាចមានការប៉ះពាល់បន្តិចបន្តួច ព្រោះដោយសារតែផលស្រូវគឺកសិករបានប្រមូលអស់ប្រមាណ ៩០% រួចទៅហើយ។ បើទោះបីជាយ៉ាងនេះក្តីក៏លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលសាងសង់នៅតាមបណ្ដោយដងស្ទឹងសង្កែគឺដាច់ខាតត្រូវតែប៉ះពាល់ ១០០% នេះបើយោងទៅតាមកម្រិតទឹកដែលឡើងហួសពីកម្រិតប្រកាសអាសន្ន៕






Post a Comment

Previous Post Next Post

Kdaily-news ads