Top News

កិច្ចប្រជុំទទួលសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន២នៅសាលាឃុំក្រែក.




ខេត្តត្បូងឃ្មុំ)៖  នៅព្រឹកថ្ងៃទី១៧កញ្ញា២០២៥បានរៀបចំកម្មវិធីប្រជុំស្ដីពី ÷ លទ្ធកម្ម ប្រកួតប្រជែងទទួលចំណើដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់ ឆ្នាំ២០២៥ កម្មវិធីនេះបានផ្សព្វផ្សាយ តាមប្រព័ន្ធគេហទំព័រ គ.ជ.អ.ប ( N C D D ) 


ទីកន្លែងប្រជុំទទួលសំណើប្រកួតប្រជែង និងបើកសំណើដេញថ្លៃនៅសាលាឃុំក្រែកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ឹង គិរីវណ្ឌី នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តត្បូងឃ្មុំ លោក សុខ មករាអភិបាលរងស្រុកពញាក្រែក ក្នុងការសម្របសម្រួលនិតិវិធី មេឃុំក្រែកប្រធានគណៈកម្មការលទ្ធកម្ម ក្រុមប្រឹក្សាឃុំសមាជិកសមាជិការ អ្នកទទួលការ គ្រប់បណ្ដាខេត្តបានអញ្ជើញចូលរួមយ៉ាងច្រើនផងដែរ។ 

 ក្នុងពិធីនោះគេបានឃើញ ការអនុវត្តបានយ៉ាងល្អ   ក្នុងការគ្រប់គ្រងកិច្ចលទ្ធកម្មស្របតាមច្បាប់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧។


កិច្ចដំណើរការប្រកួតប្រជែងដាក់សំណើនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ គ្មានការឃុបឃិត

នឹងគ្មានការបង្ខិតបង្ខំស្របតាមបែបប្រជាធិបតេយ្យ។ ពិធីនោះគេបានឃើញអ្នកទទួលការដាក់សំណើដេញថ្លៃមានចំនួន១៣ក្រុមហ៊ុនដែលដាក់សំណើដេញថ្លៃផ្លូវបេតុងអាមេប្រវែង៩១២ម៉ែត្រ.ទទឹង៥ម៉ែត្រ.ក្នុងតម្លៃប៉ាន់ស្មាន៦០០.៥១៥.០០០៛

នឹងផ្លូវក្រួសក្រហមនៅឃុំត្រពាំងផ្លុងចំនួន១០ក្រុមហ៊ុនក្នុងប្រែវ៉ែងផ្លូវ៧០០ម៉ែត្រទទឹង៥ម៉ែត្រ។ក្នុងតម្លៃប៉ាន់ស្មាន៥៦.៤៨៨.៣៨៦៛ ការដាក់សំណើដេញថ្លៃនៅគម្រោងឃុំទាំង២ឃុំខាងលើនេះ  ក្រោយពេលបើកសំណើ ប្រធានគណៈកម្មការបានពិនិត្យនិងវាយតម្លៃលទ្ធផលទទួលបានជោគជ័យទៅលើក្រុមហ៊ុន ហ៊ន់ សោភ័ណ្ឌ ទាំង២ឃុំតែម្តង ទី១សាលាឃុំក្រែកឈ្នះក្នុងតម្លៃ២៨១.០០០.០០០៛គត់នឹងឃុំត្រពាំងផ្លុងឈ្នះក្នុងតម្លៃទាប៤១.០០០.០០០.៛គត់

ដែលតម្លៃទាបជាងគេ នៅក្នុងតារាងបញ្ជាក់អ្នកដាក់សំណើដេញថ្លៃទាំងពីឃុំ។សូមជម្រាបជូនជ្រាបផងដែរថា" សមិទ្ធផលទាំងអស់នេះដែលបាន កើតឡើងទៅបាន គឺដោយសារការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រទេសឱ្យមាន សុខសន្តិភាព ដែលមានសម្តេច ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រធានព្រឹតសភា នឹងសម្តេចមហា បវរ ធិបតី ហ៊ុនម៉ា ណែត  នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឃុំទាំងពីខាងលើ មេត្តាចូលរួមថែរក្សា និងចូលរួម តាមដានមើលរាល់ការអនុវត្តគម្រោងផ្លូវទាំងពីរខ្សែខាងលើនេះ ឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង ព្រោះវាជាសមិទ្ធផលរួមរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលទទួលបានតាមរយៈប្រទេសមានសុខសន្តិភាព៕(សូមអរគុណ)









Post a Comment

Previous Post Next Post

Kdaily-news ads