Top News

រដ្ឋបាលស្រុកអូររាំង បន្តបង្ហាញស្មារតីដឹកនាំនិងទទួលខុសត្រូវខ្ពស់លើការងារបរិស្ថាន និងសង្គម!


(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយពី លោក សៀក មុន្នី អភិបាល នៃគណៈអភិបាលស្រុកអូររាំង ក្រុមការងារជំនាញស្រុកអូររាំង បានបន្តអនុវត្តការងារបរិស្ថានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ដើម្បីធានាសុខុមាលភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រោមការដឹកនាំផ្ទាល់ដោយ លោក អេង គឹមសាន្ត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ដោយមានការចូលរួម ពីអាជ្ញាធរឃុំដាក់ដាំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធ ក្រុមការងារបានចុះពិនិត្យទីតាំងទីលានចាក់សំរាមរបស់ឃុំដាក់ដាំ ស្ថិតក្នុងភូមិពូឆប ស្រុកអូររាំង ដោយផ្តោតលើការគ្រប់គ្រងសំរាមឲ្យមានលក្ខណៈត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ស្របតាមគោលនយោបាយរដ្ឋ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។

សកម្មភាពនេះ បញ្ជាក់យ៉ាងច្បាស់ពី សមត្ថភាពដឹកនាំ ដោយការបញ្ជាការងារមានវិន័យ ការចុះអនុវត្តជាក់ស្តែង និងការដាក់ប្រយោជន៍សាធារណៈជាចម្បង របស់លោកអភិបាលស្រុកអូររាំង ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន និងសង្គម ដោយមិនអនុញ្ញាតឲ្យមានភាពរំលោភបំពាន ឬការធ្វេសប្រហែសឡើយ។

រដ្ឋបាលស្រុកអូររាំង បន្តប្តេជ្ញាខ្ពស់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាប់ជានិច្ច និងមានប្រសិទ្ធភាព សំដៅកសាងស្រុកអូររាំងឲ្យក្លាយជាស្រុកមានអនាម័យល្អ បរិស្ថានស្អាត សង្គមមានសុវត្ថិភាព និងគុណភាពជីវិតប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់។. នេះជាគំរូដ៏លេចធ្លោនៃការដឹកនាំថ្នាក់មូលដ្ឋាន ដែលភ្ជាប់ការងារបរិស្ថាន ការងារសង្គម និងការអភិវឌ្ឍឲ្យដើរទៅមុខរួមគ្នា ដោយមានប្រជាពលរដ្ឋជាមូលដ្ឋាន៕អត្ថបទ ដោយ ឃិន សុខន





Post a Comment

Previous Post Next Post

Kdaily-news ads