អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ១នាក់ ដែរបានធ្វើសកម្មភាពកាច់សោរកម៉ូតូ ១គ្រឿងម៉ាក់ Honda Beat ពណ៍ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1KC-3884 កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចផ្ទះជួលភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យមានឈ្មោះ ឌិន ស៊ីដារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះជួលភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)ជនសង្ស័យវិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+) ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនសំណុំរឿងចាត់កាតាមនីតិវិធីនៃ
ច្បាប់ ។






Post a Comment