Top News

សមត្ថកិច្ចស្រុកកៀនស្វាយធ្វើការសង្គ្រាមករណីគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់!



(ខេត្តកណ្តាល)៖ ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង១៨និង៣០នាទី។ចំណុចភូមិដីឥដ្ឋកោះ៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល។ជនសង្ស័យចំនួន០១នាក់ប្រុស (ឃាត់ខ្លួន)

១-ឈ្មោះហ្វៀង វ៉ាន់ញ៉ាង(វី) ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិវៀតណាមមុខរបរមិនពិតមានទីលំនៅភូមិដីឥដ្ឋកោះ២ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ 

១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៧កញ្ចប់តូច(ទំងន់ ១,២២ក្រាម )។

២/ទូរសព្ទ១គ្រឿងម៉ាក(Oppo)ពណ័ទឹកប៊ុិច។

នៅចំពោះមុខសមត្ថកិច្ចជន

សង្ស័យឈ្មោះហ្វៀង វ៉ាន់ញ៉ាង(វី)   បានសារភាពថា!ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៧កញ្ចប់តូចនេះ ជារបស់ខ្លួនប្រាកដមែនហើយខ្លួនបានទិញពីមនុស្សប្រុសម្នាក់(មិនស្គាល់នាមត្រកូលភេទប្រុសជនជាតិវៀតណាមអាយុប្រហែល២៩ឆ្នាំនៅម្តុំគល់ស្ពានកោះនរាខណ្ឌ័ច្បារអំពៅ១កញ្ចប់ធំតំលៃ៣០០០០០រៀល(សាមសិបមុឺនរៀល)យកមកវេចខ្ចប់បានចំនួន១៨កញ្ចប់តូចលក់អស់ចំនួន ១១កញ្ចប់តូចនៅសល់៧កញ្ចប់តូចពេលទិញម្តងៗវេរលុយទៅតាមQR ABA( TRAN VAN QUEO)។ហើយកន្លងមកខ្លួនធ្លាប់ទិញចំនួន១៥ដងមកហើយក្នុងម្តងៗ៣០០០០០រៀលទៅ ៣៥០០០០រៀល។

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។






Post a Comment

Previous Post Next Post

Kdaily-news ads