ខេត្កតាកែវ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកត្រាំកក់ ខេត្តតាកែវនិងសហការី បានអញ្ជើញ មកជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវរសេនាតូច៣១៤ កងពលតូចថ្មើរជើងលេខ៣១ នៅទីបញ្ជាការ វរសេនាតូចស្ថិតនៅ ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ។
ជំនួសមុខឲ្យឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត្តតាកែវ លោក កេត ម៉ៅ បានថ្លែងអំណរគុណ និងដឹងគុណដល់វីរភាពរបស់បងប្អូនកងកម្លាំងដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីបានគង់វង្សពីសត្រូវឈ្លានពាន និងសូមកោតសរសេីរ នូវការលះបង់របស់បងប្អូនកងកម្លាំងយេីងទាំងអស់ដែលបានចុះបំពេញភារកិច្ចនៅជួរមុខ ដោយភាពអង់អាចក្លាហាន ដេីម្បីការពារបូរណភាពទឹកដី កម្ពុជា ពីចោរសៀមឈ្លានពាន។
លោក កេត ម៉ៅ បានបញ្ជាក់ថាអំណោយបាននាំយកមកនេះ ជាទឹកចិត្តមហាសាមគ្គី របស់ សប្បុរសធម៌គ្រប់មជ្ឈដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋ ស្រុកត្រាំកក់ ជូនដល់បងប្អូនកងទ័ពនៅពេលនេះរួមមាន អង្ករ ៥០គីឡូ ទឹកសុទ្ធ៥០កេះ មី៥០កេះ ត្រីខ២កេះធំ ទឹកត្រី១៨យួ ពងទា១០០០គ្រាប់ រួមនិងថវិកា ៣លានរៀល ។
ក្នុងនាមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នៃ
វរសេនាតូចថ្មើរជើងលេខ៣១៤ កងពលតូចថ្មើរជើងលេខ៣១ សូមគោរពថ្លែងអំណរគុណ ដល់លោកអភិបាលស្រុកត្រាំកក់ មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋស្រុកត្រាំកក់ ដែលបានយកចិត្តទុក្ខដាក់ដល់ កងកម្លាំងរបស់ វរសេនាតូចថ្មើរជើងលេខ៣១៤ កងពលតូចថ្មើរជើងលេខ៣១ ត្រៀមចេញបេសកកម្ម បំពេញភារកិច្ច ការពារបូរណភាពដែនដីកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម និងសូមគោរពជូនពរ សូមជួបប្រទះតែពុទ្ធពរ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិព្វានៈ កុំបីឃ្លៀងឃ្លាតឡេីយ។











Post a Comment