Top News

រដ្ឋមន្ត្រីវប្បធម៌ជូនប័ណ្ណ​សរសើរដល់តារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ​សម្រាប់ការចូល​រួមលើកស្ទួយ និងផ្សព្វផ្សាយ​សិល្បៈវប្បធម៌ជាតិលើ​ឆាកអន្តរជាតិ



ការផ្តល់ប័ណ្ណសរសើរលើកទឹកចិត្តនេះ ត្រូវបាន​រៀបចំឡើងកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា នៅទីស្តីការក្រសួងវប្បធម៌ និង​វិចិត្តសិល្បៈ ខណៈ​លោកស្រីរដ្ឋមន្ត្រី ភឿង សុកណា ទទួល​ជួបតារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ក្នុងនោះមាន​លោក ងួន ចាន់ដេវីត (G-Devith) ដែលជាស្វាមីរបស់ ទេព បូព្រឹក្ស ផងដែរ។

ក្នុងជំនួប ក្រុមការងារ​របស់តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើបទបង្ហាញនូវវីដេអូឯកសារស្តីពីការចូលរួមរបស់លោកស្រីដែលបានតំណាងអោយអ្នកចម្រៀងយុវវ័យកម្ពុជាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅ​ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេសុី​កាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅ។

ប្រភព៖ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ







Post a Comment

Previous Post Next Post

Kdaily-news ads