Top News

សមត្ថកិច្ចហ្វីលីពីនចាប់ខ្លួនមនុស្ស១៧នាក់ អំឡុងមនុស្សជិត២ម៉ឺននាក់ចូលរួមតវ៉ាប្រឆាំងអំពើពុករលួយ!



ហ្វីលីពីន៖ មន្ត្រីនគរបាលហ្វីលីពីន បានចាប់ខ្លួនមនុស្ស ១៧នាក់នៅក្នុងរដ្ឋធានីម៉ានីល នៅថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បន្ទាប់ពីពួកគេបានដុតសំបកកង់ឡាន ហើយបានគប់ដុំថ្មទៅលើមន្ត្រីនគរបាលកុបកម្មនៅជិតវិមានប្រធានាធិបតី ។

ការប៉ះទង្គិចគ្នានេះ កើតឡើងដាច់ដោយឡែកគ្នាពីការតវ៉ាប្រឆាំងអំពើពុករលួយដោយសន្តិវិធីដ៏ធំចំនួនពីរ ដែលមនុស្សប្រហែល ១៨,០០០ នាក់បានបង្ហាញវត្តមានជួបជុំគ្នានៅក្នុងឧទ្យានជាតិមួយកន្លែងក្នុងទីក្រុងម៉ានីល និងនៅឯទីសក្ការៈបូជានៃព្រះវិហារកាតូលិកនិងជាវិមានមួយដែលរម្លឹកដល់លទ្ធិប្រជាធិបតេយ្យ ។
គេមិនច្បាស់នោះទេថា តើអ្នកដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បានចូលរួមនៅក្នុងការតវ៉ាដោយសន្តិវិធីឬយ៉ាងណា!
រឿងរ៉ាវនេះ បាននាំឱ្យមានការបិទសន្តិសុខមួយរយៈពេលខ្លីនៅជុំវិញវិមានប្រធានាធិបតី ប៉ុន្តែក្រោយមកមន្ត្រី និយាយថា ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ដោយបានអំពាវនាវដល់មនុស្សគ្រប់គ្នាឱ្យរក្សាភាពស្ងប់ស្ងាត់ និងជៀសវាងអំពើហិង្សា ហើយបានព្រមានថា «យើងគោរពសិទ្ធិសាធារណៈក្នុងការជួបជុំដោយសន្តិវិធី ប៉ុន្តែអំពើហិង្សា និងការបំផ្លិចបំផ្លាញនឹងមិនមានការអត់ឱនឡើយ» ៕
ប្រភព៖ AP | រូបភាព-Photo៖ Basilio Sepe & Aaron Favila via AP









Post a Comment

Previous Post Next Post

Kdaily-news ads