Top News

សមត្ថកិច្ចឃាត់ត្រួតពិនិត្យ ក្រុមយុវជនចំនួន៦៧នាក់ ជិះម៉ូតូប្រមូលផ្តុំគ្នានៅកោះពេជ្រ ..!

ភ្នំពេញ ៖ ក្រុមយុវជនចំនួន៦៧នាក់ ជិះម៉ូតូជាង៤០គ្រឿង ទៅប្រមូលផ្តុំគ្នានៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ធ្វើការត្រួតពិនិត្យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ តែរកពុំឃើញអ្វីគួរឱ្យកត់សំគាល់ សមត្ថកិច្ចធ្វើការអប់រំ រួចអនុញ្ញាតិឱ្យត្រឡប់ទៅវិញ ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ឃើញក្រុមយុវជនជាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ចូលទៅប្រមូលផ្តុំគ្នានៅចំណុចខាងលើ ។

ដោយឃើញសភាពប្លែក កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ឃាត់ក្រុមយុវជនបានចំនួន៦៧នាក់ ម៉ូតូជាង៤០គ្រឿង ធ្វើការត្រួតពិនិត្យ ដោយមិនឃើញមានសម្ភារៈ រឺឧបករណ៍អ្វីគួរឲ្យកត់សម្គាល់នោះទេ សមត្ថកិច្ចក៏ធ្វើការអប់រំ និងឲ្យអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕













Post a Comment

Previous Post Next Post

Kdaily-news ads