Top News

Breaking៖ លោកស័ក្តិ៥ តេង​ សូគាត ចេញសែកស្អុយ២០ម៉ឺនដុល្លារ.ជុំវិញករណីទទួលប្រាក់កក់.ថ្លៃលក់រថយន្តស៊េរីទំនើបRoll Royce តម្លៃជិត១លានដុល្លារ!



(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក(ប៉ូលីស) តេង​ សូគាត ម្ចាស់​ស្ថានីយ៍ប្រេង​ឥន្ធនៈ PTT នៅខេត្ត​ពោធិ៍សាត់.បានរងការចោទប្រកាន់ថា"ឆបោក"លុយពីជនជាតិចិនចំនួន២០ម៉ឺនដុល្លារ.ដោយចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន២០ម៉ឺនដុល្លារ!!។

ក្រោមរូបភាពធ្វើកិច្ចសន្យាលក់-រថយន្តស៊េរីទំនើប Roll Royce Cullinan សេរី​ឆ្នាំ​២០២៥​ ចំនួន១គ្រឿង​ តម្លៃ៩៥ម៉ឺន​ដុល្លារ​ ឱ្យទៅជនរងគ្រោះ!។


-នេះបើយោងតាមសន្លឹក"មូលប្បទានប័ត្រលេខ"១១៤១៥៩ របស់ធនាគារABA ដែលតម្រូវឱ្យបើកប្រាក់ នៅថ្ងៃទី២៦.០៣.២០២៥។

កិច្ចសន្យាទទួលប្រាក់.លិខិតកោះហៅរបស់.នគរបាលយុត្តិធម៌។

-ករណីនេះពុំទាន់មានការបកស្រាយបំភ្លឺពីលោក តេង​ សូគាត នោះឡើយ។


សេចក្តីរាយការណ៍បានឱ្យ"ដើមរាំង"ដឹងថា ដើមចមដំបូងនៅថ្ងៃទី​២៦​ ខែវិច្ឆិកា​ឆ្នាំ​ ២០២៤​ ជនរងគ្រោះបាន​ធ្វើ​កិច្ចសន្យា​ទិញ​រថយន្ដ​ Roll Royce Cullinan សេរី​ឆ្នាំ​ ២០២៥​ ចំនួន​ ១គ្រឿង​ តម្លៃ៩៥ម៉ឺន​ដុល្លារ​ ជាមួយ​លោក​វរៈសេនីយ៍ឯក​ តេង​ សូគាត​.!។ 


ក្ក្នុងនោះ តេង​ សូគាត​ បានសន្យាយករថយន្ត​ មកជូន​ជនរងគ្រោះ​រយៈពេល៤ខែ​ ។  

នៅថ្ងៃ​ធ្វើ​កិច្ចសន្យា​ ជនរងគ្រោះ​បានកក់លុយ​ចំនួន​ ២០ម៉ឺន​ដុល្លារ​ និងបានប្រគល់ឱ្យលោក​ តេង​ សូគាត​ ផងដែរ។

ខណៈលុយ៧៥ម៉ឺន​ដុល្លារ​ ទៀត​ ជនរងគ្រោះ​ នឹង​ប្រគល់​ជូនបង្គ្រប់​នៅពេល​បាន​ទទួល​រថយន្ត​ជាក់ស្តែង ។  


បន្ទាប់​ពី​បាន​ទទួល​ប្រាក់​កក់​ហេីយ​ លោក តេង​ សូគាត​ មិនបាន​នាំរថយន្ត​ Roll Royce Cullinan មកជូន​ជនរងគ្រោះ​តាម​កិច្ចសន្យា​នោះទេ​។  


ជនរងគ្រោះ​ ក៏បាន​ទារ​ទារប្រាក់​កក់​មកវិញ​ តែ​លោកវរៈសេនីយ៍ឯក​ តេង​ សូគាត​ មិនចេញមុខដោះស្រាយ!។  


ក្រោយមកទៀតជនរងគ្រោះ​ ក៏​បានដាក់​ពាក្យ​បណ្ដឹង​ នៅនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដេីម្បី​រកយុត្តិធម៌​។  


ទន្ទឹមនិងនោះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចេញ​លិខិត​អញ្ជើញ​ លោកវរៈសេនីយ៍ឯក​ តេង​ សូគាត​ ចំនួន​ ៣លើក! ប៉ុន្តែពុំមានវត្តមានលោក តេង​ សូគាត​ ចូលបំភ្លឺនិងបង្ហាញខ្លួននោះទេ។

ក្នុងរឿងនេះជនរងគ្រោះ​ទាមទារអោយ​លោកវរៈសេនីយ៍ឯក​ តេង​ សូគាត​ ចេញមុខដោះស្រាយ.ទទួលខុសត្រូវ និងសងលុយចំនួន២០ម៉ឺនដុល្លារប៉ុណ្ណោះ​។ 


-បើទោះបីជារងការចោទប្រកាន់ និងល្បីពេញបណ្ដាញសង្គមបែបនេះក៏ដោយ គេពុំទាន់ឃើញ លោកវរៈសេនីយ៍ឯក​ តេង​ សូគាត ចេញមុខបកស្រាយបំភ្លឺនោះឡើយ.ហើយបើមានការបំភ្លឺណាមួយពីសំណាក់បុគ្គលដែលរងការចោទប្រកាន់"ដើមរាំង"នឹងយកមកផ្សាយបន្ត ដើម្បីឱ្យស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន៕



Post a Comment

Previous Post Next Post

Kdaily-news ads