Top News

កម្ពុជានិងថៃត្រូវឡើងថ្លែងនៅមហាសន្និបាត UN ក្នុងព្រឹកជាមួយ​គ្នា.!


រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​ថៃ នឹង​ត្រូវ​ឡើង​ថ្លែង​ក្នុង​ព្រឹក​តែមួយជាមួយ​គ្នា​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិនៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ម៉ោង​នៅទី​ក្រុង​ញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវ​នឹង​យប់​នៅ​កម្ពុជា។

តាមកាលវិភាគរបស់​អង្គការ​សហប្រជាជាតិតំណាងកម្ពុជានៅលេខរៀងទី៨ ​នឹង​ត្រូវ​ឡើង​ថ្លែងមុន​ប្រទេសថៃលេខរៀងទី១៦នៅ​ក្នុង​មហាសន្និបាត។ តាម​គោលការណ៍​តំណាង​ប្រទេស​មួយ​មាន​ពេល​១៥នាទី​ដើម្បី​ថ្លែង។  

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស តំណាងកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន នឹងឡើងធ្វើសេចក្ដី​ថ្លែង​ការណ៍ជាតិកម្ពុជា ដោយបង្ហាញពី​ការ​ប្ដេជ្ញាចិត្ត​យូរអង្វែង​របស់​ព្រះរាជាណាចក្រកម្ពុជា​ចំពោះ​សន្ដិភាព ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការ​លើកកម្ពស់និង​ការ​ការពារសេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ជាតិ សន្ដិសុខសៃប៊័រ និង​ភាពធន់​នឺង​អាកាសធាតុ។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Sihasak Phuangketkeow នឹងឡើង​ថ្លែង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ថៃ​លើ​ឆាក​អន្តរជាតិ និង​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ពហុភាគីនិយម។ នេះ​បើតាម​ការបង្ហោះ​របស់​ក្រសួងការបរទេស​ថៃ​បណ្ដាញ​សង្គម X ។

ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា បានសរសេរលើ​បណ្ដាញ​សង្គម​របស់​លោកថាការ​តស៊ូ​មតិ​របស់​កម្ពុជាលើ​វេទិកាអន្តរជាតិនឹង​មានប្រសិទ្ធភាព តែ​ទន្ទឹម​នឹង​នេះ​កម្ពុជា​ក៏ត្រូវ​ប្រើប្រាស់​យន្ត​ការ​ការទូត បង្កើន​ការ​ផ្សព្វផ្សាយព័ត៌មាន យន្ត​ការ​តុលាការយុត្តិធម៌​អន្តរជាតិ និង​ពង្រឹង​សមត្ថភាព​យោធារបស់​ខ្លួន​ឯងផងដែរ។  

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គឺ​ជា​ស្ថាប័នសំខាន់មួយ​ក្នុង​ចំណោម​ស្ថាប័ន​សំខាន់​ទាំង​៦​របស់​ UN វាដើរ​តួជា​វេទិការ​ពិភាក្សា​ បង្កើត​គោលនយោបាយរបស់​ UN។ គ្រប់​ប្រទេស​ទាំង​ដែល​ជា​សមាជិកមាន​សំឡេងស្មើ​គ្នាដើម្បី​លើក​ឡើង​ និង​ការ​តតាំង​មតិរបស់​ខ្លួន​លើ​វេទិកានេះ។ មេដឹក​នាំ​ពិភព​លោក​តែង​តែង​បង្ហាញវត្តមាន​ក្នុង​វេទិកា​ដ៏​សំខាន់​មួយ​នេះ៕




Post a Comment

Previous Post Next Post

Kdaily-news ads