Top News

នគរបាលស្រុកភ្នំស្រួចបង្ក្រាបមុខស​ញ្ញាគ្រឿង​ញៀនន២នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួននិងដកហូតវត្ថុតា​ងមួយចំនួនចាត់ការ.!



កំពង់ស្ពឺ៖​ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​  កំលាំងផ្នែកគ្រឿ​ង​ញៀនសរុកភ្នំស្រួច​បានការដឹក​នាំប​ញ្ជាពីលោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកចុះធ្វេីការស្រាវជ្រាវនិងបង្រ្កាបមខស​ញ្ញាគ្រឿងញៀន២នាក់​ នៅចំណុ​ច​ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច  ដោយរកឃេីញដកហូតម្សៅក្រាមពណ៍សថ្លា ចំនួន៣កញ្ចប់ (ធំ០១​កញ្ចប់ តូច០១កញ្ចប់)​ សង្ស័យជាគ្រឿងញៀ​ន និងជញ្ចីងថ្លឹងអេឡិចត្រូនិចចំនួន១  បញ្ជាក់ក្នុងចំណោមមុខសញ្ញានគរបាលឃាត់ម្នាក់មានដីកា​ (សឿ​ង ថុន ហៅចូវ )​ បង្គាប់ឲ្យចាប់ខ្លួនចំនួ​ន​២​  •ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួន​-ឃុំខ្លួន លេខ២៩៨ ចុះថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០២៣  ពីបទជួញដូរដោ​យខុស​ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំបួរ ឃុំមហា​សាំង កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

•ទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួន៧៩ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ប្រព្រឹត្តនៅភូមិសំបួរ ឃុំម​ហាសាំង ស្រុកភ្នំស្រួច ។

បច្ចុប្បន្នករណីខាងលើ​កំលាំងអធិកា​រដ្ឋាននគរបាលស្រុកភ្នំស្រួចបានធ្វេីការកសាងសំណុំរឿងលេីបទល្មេី​សថ្មីនិងបញ្ជូនមុខសញ្ញាទៅការិយា​ល័​យគ្រឿងញៀនខេត្ដ​ ចាត់ការតាមនីតិវិធីច្បាប់៕​







Post a Comment

Previous Post Next Post

Kdaily-news ads