Top News

លោកហាល់ វិបុល បានបង្ហាញចក្ខុវិស័យដឹកនាំដែលបណ្តុះអនាគតបៃតង និងស្មារតីសាមគ្គីសង្គម!


(ខេត្តមណ្ឌលគិរី)៖ ការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្តីពីការបណ្តុះគំនិតបៃតង មិនមែនជាការនិយាយតាមឯកសារទេ ប៉ុន្តែត្រូវបានបម្លែងជាសកម្មភាពជាក់ស្តែងក្រោមការដឹកនាំដ៏សកម្ម និងមានចក្ខុវិស័យរបស់ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ហាស់ វិបុល បានដឹកនាំមន្រ្តីមន្ទីរបរិស្ថានខេត្តទាំងមូល ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីយុទ្ធនាការ «ពន្លកបៃតង» នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៃដែនជម្រកសត្វព្រៃកែវសីមា។ កម្មវិធីនេះ មិនត្រឹមតែបណ្តុះកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះ ស្មារតីទទួលខុសត្រូវ សេចក្តីស្រឡាញ់ធម្មជាតិ និងចក្ខុវិស័យអនាគត ក្នុងចិត្តប្រជាពលរដ្ឋ។ តាមរយៈបទបង្ហាញ និងការចែករំលែកចំណេះដឹងអំពី ការបណ្តុះ និងថែទាំកូនឈើព្រៃ ការដាំឈើហូបផ្លែ និងបន្លែបង្ការ ការប្រើប្រាស់ធនធានធម្មជាតិដោយចីរភាព

លោក ហាស់ វិបុល បានបង្ហាញពីតួនាទីជាមេដឹកនាំដែល មិនគ្រាន់តែគ្រប់គ្រងការងារ ប៉ុន្តែគ្រប់គ្រងចិត្តមនុស្ស ដោយធ្វើឲ្យសិស្សានុសិស្ស ប្រជាសហគមន៍ និងប្រជាពលរដ្ឋ យល់ដឹងច្បាស់ពីគុណតម្លៃពិតនៃការដាំដុះ ដែលជាគ្រឹះសំខាន់សម្រាប់សន្តិសុខអាហារ សេដ្ឋកិច្ចគ្រួសារ និងបរិស្ថានជាតិ។ អ្វីដែលមានតម្លៃលើសពីនេះទៅទៀត គឺកម្មវិធី «ពន្លកបៃតង» បានក្លាយជាវេទិកាបង្ហាញពី កម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាពលរដ្ឋនៅជួរក្រោយ ដែលរួមចំណែកគាំទ្ររាជរដ្ឋាភិបាល វីរភាពកងទ័ពជួរមុខ និងការថែរក្សាសេចក្តីសង្ឃឹមរបស់ជនភៀសសឹក ក្នុងបរិបទសង្គមដែលកំពុងប្រឈមនឹងស្ថានការណ៍លំបាក។ ការដឹកនាំរបស់ លោក ហាស់ វិបុល មិនត្រឹមតែបង្ហាញពីសមត្ថភាពវិជ្ជាជីវៈទេ ប៉ុន្តែបង្ហាញពី មនសិការជាតិ ក្តីប៉ងប្រាថ្នាចំពោះជំនាន់ក្រោយ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងសង្គមបៃតង ដែលមានចីរភាព សុខសាន្ត និងមានអនាគតរុងរឿង៕អត្ថបទ ដោយ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads