Top News

ដឹកទឹកសុទ្ធឬដឹកទឹកនាំបង្កគ្រោះថ្នាក់?



(មណ្ឌលគិរី)៖ តើមន្ទីរឧស្សាហកម្មសប្បកម្មខេត្តមណ្ឌលគិរី បង្កើមកដេកចាំតែបើកលុយ ប្រាក់ខែយកចាយមែនទេ? សព្វថ្ងៃនៅទីរួមស្រុកកេវសីមា ប្រជាពលរដ្ឋកំពុងកើតក្តីងើងឆ្ងល់ថា" ការដឹកជញ្ជូនទឹកសុទ្ធលក់ សម្រាប់ពលរដ្ឋទូទៅផឹកមិនមានគ្រប ហាលកម្តៅថ្ងៃ.មន្ទីរឧស្សាហកម្មសឹប្បកម្មខេត្តនឹងអាជ្ញាធរមើលមិនឃើញ ឬធ្វើមិនឃើញ? ទឹកផឹក គឺជាធាតុចាំបាច់សម្រាប់ជីវិតមនុស្ស ប៉ុន្តែការដឹកជញ្ជូនទឹកសុទ្ធរបស់ក្រុមហ៊ុនខ្លះៗ ត្រូវបានរកឃើញថា គ្មានគ្របការពារ ដឹកហាលកម្តៅថ្ងៃ ធូលីដីប៉ះពាល់ដោយផ្ទាល់ ដែលជាអំពើបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សកម្មភាពបែបនេះ មិនអាចចាត់ទុកថា ជាការធ្វេសប្រហែសធម្មតាទេ ប៉ុន្តែជាការ មើលងាយសុខភាពប្រជាពលរដ្ឋ និងអាចនាំឲ្យទឹកផឹកប្រែប្រួលគុណភាព បង្កមេរោគ និងជំងឺឆ្លងផ្សេងបាន។


ព្រោះវាបានបង្ហាញនៅការ រំលោភច្បាប់យ៉ាងច្បាស់ ការដឹកជញ្ជូនទឹកសុទ្ធដោយមិនគោរពលក្ខខណ្ឌអនាម័យ គឺជាការរំលោភ៖ ច្បាប់សុខភាពសាធារណៈ (បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស) បទដ្ឋានអនាម័យអាហារ និងភេសជ្ជៈ (ទឹកផឹកត្រូវសុវត្ថិភាពគ្រប់ដំណាក់កាល)ច្បាប់ការពារអ្នកប្រើប្រាស់ (ផ្គត់ផ្គង់ទំនិញគ្មានសុវត្ថិភាព) លក្ខខណ្ឌអាជ្ញាប័ណ្ណ និងស្តង់ដារបច្ចេកទេស ដែលរដ្ឋបានកំណត់

នេះមិនមែនជាបញ្ហាតូចទេ ព្រោះ ទឹកមិនស្អាត = ជំងឺ គឺ បន្ទុកសង្គម។ សំនួរច្បាប់ចោទសួរត្រង់ៗ តើក្រុមហ៊ុនដឹកជញ្ជូនទឹកសុទ្ធទាំងនេះ មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគោរពលក្ខខណ្ឌដឹកជញ្ជូនឬទេ?

តើការដឹកទឹកសុទ្ធហាលកម្តៅថ្ងៃ និងគ្មានគ្រប គឺស្របតាមបទដ្ឋានអនាម័យឬ?

បើទឹកសុទ្ធសម្រាប់ផឹកប៉ះពាល់សុខភាពប្រជាពលរដ្ឋ តើអ្នកណាជាអ្នកទទួលខុសត្រូវច្បាប់?

តើអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ឬគ្រាន់តែធ្វើមិនឃើញ?

ហេតុអ្វីការរំលោភច្បាប់សុខភាពសាធារណៈបែបនេះ មិនត្រូវបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ?

បើករណីនេះបន្តកើតឡើង តើមានផលប្រយោជន៍អ្វីនៅពីក្រោយ ឬជាការធ្វេសប្រហែសរបស់អ្នកមានអំណាច?

មហាជននៅទីរួមស្រុកកែវសីមា ផ្ញើសារជូនមន្ទីរឧស្សាហកម្មសឹប្បកម្ម នឹងអាជ្ញាធរ មេតាជ្រាប៖  សុខភាពសាធារណៈ មិនមែនជារឿងអាចលក់ដូរ ឬមើលរំលងបានទេ។

ពលរដ្ឋបានស្នើសូមជំនាញពាក់ព័ន្ធមេតាអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ លើក្រុមហ៊ុនដែលរំលោភបទដ្ឋាន គឺជាការ  ការពារជីវិតប្រជាពលរដ្ឋ សារព័ត៌មានរាល់ថ្ងៃ ផ្សាយនេះមិនមែនជាការរារាំងអាជីវកម្មឡើយ (សូមអរគុណ)៕ អត្ថបទ ដោយ ឃិន សុខន




Post a Comment

Previous Post Next Post

Kdaily-news ads