Top News

ឃាត់ខ្លួនបានទាំង០៤នាក់ប្រើស្ទីលខ្ចី ទូរសព្ទ័ប្រើបន្តិច រួចលួចរត់គេចនិងលួចយកម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត !


កណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យទាំង០៤នាក់ ករណីរំលោភលើទំនុកចិត្ត ប្រើស្ទីលសុំខ្ចីទូរសព្ទ័ប្រើបន្តិច រួចលួចរត់គេច និងលួចយកម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត     ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រែកហូរលិច(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យបានទាំង០៤នាក់នៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៦  ។ 

លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា÷ ជនរងគ្រោះមានឈ្មោះ ម៉ៅ ង៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់  សម្ភារ:បាត់បង់ - ទូរសព្ទ័ដៃម៉ាក TECNO ពណ័ខ្មៅ០១គ្រឿង , ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1W-0900  ។ ចំនែកក្រុមជនសង្ស័យមានចំនួន០៤នាក់ ជាបុរសទាំងអស់ ÷  ១-ឈ្មោះ ភ័ណ្ឌ ចាន់សុខ  អាយុ២១ឆ្នាំ ,២-ឈ្មោះ ជា គា  អាយុ៣២ឆ្នាំ ,៣-ឈ្មោះ ស៊ីម ស៊ីមិន  អាយុ១៧ឆ្នាំ ,៤-ឈ្មោះវណ្ណៈ សំណាង ហៅ ជីឡូ អាយុ២១ឆ្នាំ  ជាជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ (វិជ្ជមាននូវសារធាតុញៀន )និងមានទីលំនៅជាមួយគ្នាក្នុងភូមិសង្កាត់កើតហេតុ ។

     វត្ថុតាងចាប់យក៖ -ទូរស័ព្ទដៃម៉ាកTECNOពណ៌ខ្មៅ០១គ្រឿង , ស្លាកលេខម៉ូតូ០១សន្លឹក(បាត់ដំបង 1W-0900)(ជារបស់ជនរងគ្រោះ)។ 

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា÷ នៅវេលាថ្ងៃកើតហេតុ 

 ជនរងគ្រោះនិងមិត្តភ័ក្តិម្នាក់ទៀតឈ្មោះក្រួច គុនតាន ភេទប្រុស អាយុ២៥ឆ្នាំ បាននាំគ្នាជិះម៉ូតូមកទិញចំណីអាហារនៅចំណុច ទីតាំងកើតហេតុ  ស្របពេលនោះក៏បានជួបនិងជនសង្ស័យឈ្មោះ ជា គា បានសុំខ្ចីទូរស័ព្ទតេមួយភ្លែត រួចក៏លួចរត់យកទៅបាត់   ឃើញដូចនោះ ជនរងគ្រោះក៏បាននាំគ្នារត់ដេញចាប់ជនសង្ស័យ ស្រាប់តែមានជនសង្ស័យ០២នាក់ផ្សេងទៀត បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅបាត់។  ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះ ជា គា បានពឹងឲ្យឈ្មោះ 

ភ័ណ្ឌ ចាន់សុខ ជិះម៉ូតូឌុបខ្លួនទៅយកទូរស័ព្ទរបស់ជនរងគ្រោះដាក់បញ្ចាំ បានប្រាក់៣០ដុល្លា ហើយ ក៏បានឲ្យលុយនោះមកឈ្មោះភ័ណ្ឌ ចាន់សុខ ចំនួន ១៥.០០០រៀល (មួយម៉ែនប្រាំពាន់រៀល )និងភេសជ្ជៈ១កំប៉ុង ។

 ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកហូរ ឲ្យជួយស្រាវជ្រាវរកក្រុមជនសង្ស័យ រហូតដល់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៦ (មួយថ្ងៃបន្ទាប់) កំលាំងនគរបាលប៉ុស្តិ៍ព្រែកហូរ ក៏បានស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង០៤នាក់ យកមកសួរនាំ។

  នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា÷ ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទនិងលួចម៉ូតូ របស់ជនរងគ្រោះ ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕(ដោយ÷ខុន គឹមហុង








Post a Comment

Previous Post Next Post

Kdaily-news ads