Top News

លោក ថន ថាវុទ្ធា ដឹកនាំល្អ មូលដ្ឋានរឹងមាំប្រជាពលរដ្ឋស្រឡាញ់ និងឈរជាប់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយមិនងាករេ!



(ស្វាយរៀង)៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក–សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ សាមគ្គី និងពោរពេញដោយទំនុកចិត្ត។

ពិធីនេះបង្ហាញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងការលើកទឹកចិត្តដល់ក្រុមការងារគណបក្ស និងសប្បុរសជន ដែលបានចូលរួមគាំទ្រ និងចិញ្ចឹមចលនាគណបក្សជាបន្តបន្ទាប់នៅមូលដ្ឋាន។ ការប្រគល់លិខិតសរសើរ និងការចែកសារុងជូនសមាជិក–សមាជិកាចំនួន ២៥០ នាក់ គឺជាភស្តុតាងនៃការយកចិត្តទុកដាក់ពិតប្រាកដ មិនមែនត្រឹមពាក្យសន្យា។

ជាពិសេស ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យ និងភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋរបស់លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានធ្វើឲ្យការងារគណបក្ស និងការអភិវឌ្ឍមូលដ្ឋានដំណើរការទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ។

ការដឹកនាំល្អ ស្មោះត្រង់ និងអនុវត្តការងារជាក់ស្តែង គឺជាគន្លឹះធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ស្រឡាញ់ និងឈរជាប់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនឯករេ។ នេះជាកម្លាំងសាមគ្គីដ៏រឹងមាំ ដែលធានាបាននូវការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែងនៅស្រុកចន្ទ្រា និង លោក ថន ថាវុទ្ធា ដឹកនាំល្អ មូលដ្ឋានរឹងមាំប្រជាពលរដ្ឋស្រឡាញ់ និងឈរជាប់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយមិនងាករេ!



(ស្វាយរៀង)៖ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ប៉េង ពោធិ៍សា សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក–សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ សាមគ្គី និងពោរពេញដោយទំនុកចិត្ត។

ពិធីនេះបង្ហាញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងការលើកទឹកចិត្តដល់ក្រុមការងារគណបក្ស និងសប្បុរសជន ដែលបានចូលរួមគាំទ្រ និងចិញ្ចឹមចលនាគណបក្សជាបន្តបន្ទាប់នៅមូលដ្ឋាន។ ការប្រគល់លិខិតសរសើរ និងការចែកសារុងជូនសមាជិក–សមាជិកាចំនួន ២៥០ នាក់ គឺជាភស្តុតាងនៃការយកចិត្តទុកដាក់ពិតប្រាកដ មិនមែនត្រឹមពាក្យសន្យា។

ជាពិសេស ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យ និងភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋរបស់លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានធ្វើឲ្យការងារគណបក្ស និងការអភិវឌ្ឍមូលដ្ឋានដំណើរការទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ។

ការដឹកនាំល្អ ស្មោះត្រង់ និងអនុវត្តការងារជាក់ស្តែង គឺជាគន្លឹះធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ស្រឡាញ់ និងឈរជាប់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនឯករេ។ នេះជាកម្លាំងសាមគ្គីដ៏រឹងមាំ ដែលធានាបាននូវការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែងនៅស្រុកចន្ទ្រា និងខេត្តស្វាយរៀងទាំងមូល៕ដោយ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads