Top News

កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត ឃាតខ្លួនជនសង្ស័យ៣នាក់ មានប្រុសស្រីក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន!

កំពត៖ ដោយគោរពតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៥:១៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក វរសេនីយ៍ត្រី សុឹម សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ 

+ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

១. ឈ្មោះ ហេង រូហ្សា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅបណ្តោះអាសន្នភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ  ក្រុងកំពត ខេត្តកំពត ។

២. ឈ្មោះ លេង សុភ័ស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត  ខេត្តកំពត  

៣. ឈ្មោះ ហោ សាមឿន (ហៅវែង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី  ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត  

+ វត្ថុតាងចាប់យករួមមាន៖

- គ្រឿងញៀនចំនួន០៤កញ្ចប់(ពីរកញ្ចប់តូច និងពីរកញ្ចប់ធំ) មានទម្ងន់១៥.២៣ក្រាម ថ្លឹងទាំងសំបកថង់។ 

- ម៉ូតូចំនួន០២គ្រឿង។

- ទូរស័ព្ទចំនួន០៥គ្រឿង។

- ឧបករណ៏ជក់គ្រឿងញៀន០១សម្រាប់។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីអនុវត្តតាមនីតិវិធី។





Post a Comment

Previous Post Next Post

Kdaily-news ads