Top News

ប្រេងឡើងថ្លៃមិនអាចបិទការងារ! មន្ទីរមណ្ឌលគិរី ចេញដៃជួសផ្លូវ 76-4 ឲ្យរលូនដដែល!


(មណ្ឌលគិរី)៖ ទោះបីជាស្ថានភាពតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃបន្តិចម្តងៗ ប៉ុន្តែមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី មិនបានបន្ថយសកម្មភាពការងារនោះទេ។ ផ្ទុយទៅវិញ ក្រុមការងារបានបន្តអនុវត្តភារកិច្ចជួសជុល និងថែទាំផ្លូវជាតិលេខ 76-4 យ៉ាងសកម្ម និងមានការទទួលខុសត្រូវខ្ពស់។

នៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2026 ក្រុមការងារបានអនុវត្តការងារជួសផ្ទៃផ្លូវប្រភេទ 19មម ដោយប្រើប្រាស់សម្ភារៈរួមមាន កៅស៊ូលេខ 02 ចំនួន 1,700 គីឡូក្រាម និងថ្ម 19 ចំនួន 12 ម៉ែត្រគូប។ លទ្ធផលការងារសម្រេចបានលើផ្ទៃសរុប 953 ម៉ែត្រការេ។

ការខិតខំប្រឹងប្រែងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ទីរ ក្នុងការធានាថា បណ្តាញផ្លូវនៅក្នុងខេត្តនៅតែមានគុណភាពល្អ សុវត្ថិភាព និងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងរលូន ទោះបីជាជួបប្រទៈបញ្ហាផ្នែកថ្លៃដើមកើនឡើងក៏ដោយ។

ការងារទាំងនេះ ស្ថិតក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់លោក រស់ គឹមធន ប្រធានមន្ទីរ ដែលតែងតែជំរុញឲ្យមន្ត្រី និងក្រុមការងារអនុវត្តភារកិច្ចដោយមានវិន័យ ប្រសិទ្ធភាព និងស្មារតីបម្រើប្រជាជនជាអាទិភាព។

 ជាការពិត មិនមែនតែធ្វើការទេ ប៉ុន្តែធ្វើដោយចិត្តទុកដាក់ និងគុណភាព—នេះហើយជាមូលដ្ឋាននៃការអភិវឌ្ឍដែលមាននិរន្តរភាព៕ ដោយ ឃិន សុខន










Post a Comment

Previous Post Next Post

Pormeanrolthngay