(ខេត្តក្រចេះ)៖ មិនមែនត្រឹមតែពិធីបុណ្យធម្មតានេះគឺជាព្រឹត្តិការណ៍ដែលបង្ហាញពី ដង្ហើមសេដ្ឋកិច្ច និងជីវិតប្រជាជនតាមដងទន្លេ.! នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខេត្តក្រចេះរំភើបពេញបេះដូង ក្រោមពន្លឺនៃព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ ដែលរៀបចំយ៉ាងអធិកអធម និងមានន័យលើសពីការកម្សាន្ត។
ក្នុងឱកាសដ៏អស្ចារ្យនេះ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាមួយមហាជនយ៉ាងកក់ក្តៅ ខណៈពិធីនេះប្រារព្ធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បុណ្យទន្លេ មិនមែនគ្រាន់តែ បុណ្យ ទេ! វាជាសារមួយកំពុងបញ្ជាក់ថា ទន្លេ គឺជាឈាមរត់នៃសេដ្ឋកិច្ច ទន្លេ គឺជាជីវិតប្រជាជន
និងទន្លេ គឺជាគន្លឹះទាក់ទាញទេសចរណ៍
ព្រឹត្តិការណ៍នេះកំពុងបង្ហាញឲ្យឃើញច្បាស់ថា ខេត្តក្រចេះមិនត្រឹមតែសម្បូរទេសភាពស្រស់ស្អាតទេ ប៉ុន្តែកំពុងក្លាយជាគោលដៅទេសចរណ៍សំខាន់មួយ ដែលអាចទាក់ទាញភ្ញៀវពីគ្រប់ទិសទី។ ពេលទន្លេត្រូវបានលើកស្ទួយ-ប្រជាជនក៏មានឱកាស! ពេលទេសចរមក-សេដ្ឋកិច្ចក៏រីកដុះដាល! នេះហើយជាមូលហេតុដែល បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្ត ប៉ុន្តែជាយុទ្ធសាស្ត្រសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនយ៉ាងច្បាស់លាស់។
ក្រោមបរិយាកាសរស់រវើក និងពន្លឺភ្លើងភ្លឺចាំង ព្រឹត្តិការណ៍នេះបានបំភ្លឺមិនត្រឹមតែខេត្តក្រចេះទេ ប៉ុន្តែបំភ្លឺសង្ឃឹមនៃការរីកចម្រើនសម្រាប់ប្រជាជនទាំងមូល៕ ដោយ ឃិន សុខន
![]() |








Post a Comment