Top News

ផ្ទុះពេញប្រទេស! សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាដែក.កកាយឲ្យដល់ឫស ករណីបុកស្លាប់៦នាក់ មោងឬស្សី! អ្នកបើកពិត ត្រូវតែចេញមុខ មិនអោយបន្លំ មិនអោយរួចខ្លួន!


(ភ្នំពេញ)៖ ក្តៅគគុកលើបណ្តាញសង្គម! បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បុកស្លាប់មនុស្ស៦នាក់ ហើយរត់គេចខ្លួន នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង.ឥឡូវនេះសម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ខាត មិនអនុញ្ញាតឲ្យបញ្ចប់ងាយៗឡើយ...! សម្តេចធិបតី បញ្ជាផ្ទាល់ឲ្យទៅឯកឧត្ដម

កើត រិទ្ធ និងនាយឧត្ដមសេនីយ៍ ស ថេត  បើកប្រតិបត្តិការស្រាវជ្រាវ (កម្រិតខ្ពស់)កកាយឲ្យដល់ឫសគល់ រកឲ្យឃើញអ្នកបើកបរពិតប្រាកដ មិនអោយមានល្បិចបន្លំ មិនអោយមានអ្នកជំនួស មិនអោយមានអ្នកណាគេចផុតច្បាប់បានឡើយ! 

ពាក្យបញ្ជាច្បាស់ៗ អ្នកបង្ក ត្រូវទទួលខុសត្រូវ! អ្នកពាក់ព័ន្ធ ត្រូវមិនអាចលាក់ខ្លួន! ទោះជាមានខ្សែខ្នង ឬជាប់ពាក់ព័ន្ធមន្ត្រីកម្រិតណាក៏ដោយ—ច្បាប់ត្រូវតែដើរទៅមុខ!

សម្តេចធិបតី ក៏បានរំលឹកបន្ថែមថា គ្រោះថ្នាក់បែបនេះ មិនមែនជារឿងតូចទេ ប៉ុន្តែជាការបាត់បង់ជីវិតដ៏ឈឺចាប់សម្រាប់គ្រួសារជនរងគ្រោះ។ ដូច្នេះ យុត្តិធម៌ ត្រូវតែមាន មិនអាចអោយសង្គមសង្ស័យ ឬអស់ទំនុកចិត្តលើច្បាប់បានឡើយ!

ជាមួយគ្នានេះ ក៏មានការអំពាវនាវខ្លាំងៗទៅកាន់អ្នកបើកបរ ទូទាំងប្រទេស បើកបរដោយស្មារតី ទទួលខុសត្រូវ គោរពច្បាប់ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសនៅរដូវបុណ្យចូលឆ្នាំខ្មែរ-កុំអោយ (មួយវិនាទីភ្លេចខ្លួន) ក្លាយជាការបាត់បង់ជីវិតមនុស្សជាច្រើន៕












Post a Comment

Previous Post Next Post

Pormeanrolthngay