ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ទី៥ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abas Araghchi ចោទប្រកាន់ចំៗទៅអាមេរិកថា បានប្រព្រឹត្ត «អំពើឃោរឃៅ»តាមរយៈការបាញ់ពន្លិចនាវាចម្បាំងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្បែរឆ្នេរសមុទ្រស្រីលង្កា ហើយព្រមានខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹង «ស្តាយក្រោយបំផុត» ចំពោះការបង្កើតឲ្យមានបុទម្លាប់វាយប្រហារបែបនេះ។
លោកសរសេរថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅនៅលើលំហសមុទ្រ ដែលមានចម្ងាយរហូតដល់ទៅ ២ ០០០ ម៉ាយល៍ ពីឆ្នេររបស់ប្រទេសអ៊ីរ៉ង់។ នាវាចម្បាំងប្រភេទ Frigate ឈ្មោះ Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌា និងមានផ្ទុកនាវិកជិត ១៣០ នាក់ ត្រូវរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិទាំងគ្មានការព្រមានជាមុន។ ចាំសម្ដីខ្ញុំទុកចុះ! សហរដ្ឋអាមេរិកនឹងស្តាយក្រោយ ចំពោះរឿងដែលខ្លួនធ្វើនេះ»៕



Post a Comment