មកពីពាក្យថា!សន្តិភាព បានប្រែក្លាយផ្លូវភក់…ជាផ្លូវកៅស៊ូរលោង ពីផ្លូវដីក្រហមដល់ផ្លូវបេតុងនេះជាអំណោយដ៏មានតម្លៃនៃសន្តិភាព!

ខេត្តមណ្ឌលគិរី)៖តើ.!.អ្នកណាខ្លះ… ធ្លាប់ឆ្លងផ្លូវជាតិលេខ៧៦ ចន្លោះកែវសីមា ទៅអូររាំង ក្នុងឆ្នាំ២០០៤,២០០៥-២០០៦? ពេលនោះ មិនមែនជាការធ្វើដំណើរ… តែជាការប្រយុទ្ធជាមួយផ្លូវ! រដូវវស្សាមកដល់ម្តងៗ ផ្លូវដីក្រហម ក្លាយជាភក់ល្បាប់ ឡានជាប់ជួរ ទៅមុខមិនរួច អ្នកធ្វើដំណើរ ត្រូវចុះរុញ ទាញ ដោះអាវខោ ខ្លះដេកតាមផ្លូវ រង់ចាំឲ្យផ្លូវស្ងួត…

មិនមែនរឿងនិទានទេ នេះជាជីវិតពិត… ដែលមនុស្សមួយជំនាន់មិនអាចភ្លេចបាន!

 រូបភាពពី (តែគឹមសានស្រលាញ់សន្តិភាព)

បង្ហាញសភាពពិត-រុញឡានក្នុងភក់ ដល់ថ្នាក់ដោះអាវខោ មើលហើយសើចក៏បាន… តែបេះដូងចាប់អារម្មណ៍ខ្លាំងជាង!

- នេះហើយហៅថា “អតីតកាលដ៏លំបាក”ដែលមិនអាចលុបចេញពីអង្គចងចាំបាន!

- ប៉ុន្តែសព្វថ្ងៃ… មើលទៅវិញ!មផ្លូវដដែល ក្លាយជាផ្លូវកៅស៊ូរលោង

បើកឡានលឿន សុវត្ថិភាព មិនបាច់រុញ មិនបាច់ទាញ ជីវិតប្រជាពលរដ្ឋ ផ្លាស់ប្តូរពិតប្រាកដ!  ពីគ្មានផ្លូវល្អ-មកមានផ្លូវខ្វាត់ខ្វែង

.ពីតំបន់ដាច់ស្រយាល- មកជាតំបន់អភិវឌ្ឍន៍

នេះមិនមែនជាអំណោយពីមេឃទេ…

តែជាលទ្ធផលនៃ (សន្តិភាព និងការកសាងយ៉ាងជាប់លាប់) សូមគោរពអរគុណយ៉ាងជ្រាលជ្រៅ

ដល់ {ស្ថាបនិកបីតាសន្តិភាព} ដែលបានដឹកនាំប្រទេសពីថ្ងៃលំបាក រហូតដល់មានថ្ងៃស្រស់បំព្រងដូចសព្វថ្ងៃ។

@សូមកុំភ្លេច…ផ្លូវដែលយើងបើកឆ្លងរាល់ថ្ងៃ

មិនមែនកើតឡើងដោយចៃដន្យទេ

វាជាផលនៃឈាមញើស ការខិតខំ និងសន្តិភាពដែលរកបានដោយលំបាក! សព្វថ្ងៃ មិនត្រឹមតែផ្លូវកៅស៊ូទេ តាមជនបទផ្លូវបេតុង ទៅដល់ជិតគ្រប់ភូមិឃុំ បើកទ្វារឲ្យកូនខ្មែររីកចម្រើន មិនឈប់ឈរ! អ្នកដែលធ្លាប់រុញឡានក្នុងភក់…

ថ្ងៃនេះកំពុងបើកឡានលើផ្លូវរលោង

- បើអ្នកនៅចាំអារម្មណ៍នោះ… សូមស៊ែទុកជាអនុស្សាវរីយ៍មួយ!៕ ដោយ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads