ស្ទឹងត្រែងកក្រើក! សេចក្តីជំនឿដ៏បរិសុទ្ធ បញ្ចប់៣០ថ្ងៃនៃការបួស—ថ្ងៃរ៉យ៉ាហ្វិតត្រះ ប្រារព្ធយ៉ាងអធិកអធម!


(ស្ទឹងត្រែង)៖ ព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ បរិយាកាសនៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្លាយជាទីកន្លែងពោរពេញដោយសេចក្តីស្ងប់ស្ងាត់ បរិសុទ្ធ និងពន្លឺនៃជំនឿ ខណៈបងប្អូនខ្មែរឥស្លាមបានជួបជុំគ្នាប្រារព្ធពិធីសូត្រធម៌ថ្ងៃ រ៉យ៉ាហ្វិតត្រះ (Eid al-Fitr) ដែលជាសញ្ញាបញ្ចប់ខែរាំម៉ាទ័នដ៏មានអត្ថន័យ។

បន្ទាប់ពីការអនុវត្តបួសអាហារយ៉ាងអត់ធ្មត់រយៈពេល៣០ថ្ងៃ ពិធីនេះមិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការគោរពដ៏ជ្រាលជ្រៅចំពោះព្រះ និងការរស់នៅតាមគន្លងសុចរិត យុត្តិធម៌ និងការចែករំលែកក្នុងសង្គម។

កម្មវិធីសូត្រធម៌ និងថ្វាយបង្គំបានប្រព្រឹត្តទៅយ៉ាងគ្រប់គ្រាន់ និងមានវិន័យ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក បង្ហាញពីភាពរួបរួម សាមគ្គីភាព និងការអនុវត្តសាសនាដ៏ត្រឹមត្រូវរបស់បងប្អូនខ្មែរឥស្លាមក្នុងតំបន់។

គួរឲ្យកត់សម្គាល់ថា ពិធីដ៏វិសេសវិសាលនេះត្រូវបានប្រារព្ធឡើងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាសញ្ញាបង្ហាញថា កម្ពុជាគឺជាប្រទេសដែលគោរពសេរីភាពសាសនា មានសន្តិភាព និងរស់នៅក្នុងភាពសុខដុមរមនា រវាងសាសនានានា។

.ក្នុងឱកាសដ៏បរិសុទ្ធនេះ សូមជូនពរបងប្អូនខ្មែរឥស្លាមទាំងអស់ ទទួលបានសុខភាពល្អ សេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

សូមឲ្យអំពើល្អដែលបានប្រព្រឹត្តក្នុងខែរាំម៉ាទ័ន ក្លាយជាពន្លឺនាំផ្លូវជីវិតបន្តទៅមុខ និងសូមឲ្យប្រទេសជាតិយើង ស្ថិតស្ថេរនៅក្នុងសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ 

បើបងប្អូនបាន អានហើយ ស៊ែចែករំលែកក្តីល្អនេះទៅកាន់មិត្តភក្តិ ដើម្បីផ្សព្វផ្សាយសេចក្តីសុខ និងសាមគ្គីភាពក្នុងសង្គមខ្មែរ!៕ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads