ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញ ចុះទៅដល់ទីតាំង ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដែលបានកើតឡើងកាលពីថ្ងៃទី ២៣ខែមីនា ឆ្នាំ ២០២៦ នៅចំណុចភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ បណ្ដាលឱ្យ ប្រជាពលរដ្ឋចំនួន ៦នាក់ រស់នៅភូមិ ថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានរងគ្រោះ ក្នុងនោះម្នាក់បានស្លាប់ ៣នាក់បាត់ខ្លួន និង២នាក់រួចផុតជីវិត ។ គួររំលឹកថា រកឃើញស.ពនារី ២នាក់ទៀត ក្នុងករណីលិ.ចទូកស្មាច់ នៅរមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ កាលពីម្សិលមិញ។
លោក សេង វិចិត្រ បានបញ្ជាក់តាមទូរសព្ទដោយក្តីសោកសង្រេងថា ក្រុមគ្រួសាររងគ្រោះទាំង 6 នាក់ បានអញ្ជើញទៅធ្វើបុណ្យសពដន្លង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ។ក្រោយពី បញ្ចប់កម្មវិធីបុណ្យសពរួចហើយក៏នាំគ្នាវិលត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ។ ប៉ុន្តែជាអកុសល ពេលឆ្លងកាឡូតបាឡាស្មាច់ មកដល់ពាក់កណ្ដាលទន្លេមេគង្គ ស្រាប់តែកាណូតបាឡាស្មាច់បានលិចចូលទន្លេ (មិនច្បាស់ពីមូលហេតុ )បណ្ដាលឱ្យជនរងគ្រោះទាំង ៦ នាក់ មានម្ដាយ មាន កូន និងចៅ បានលិចចូលទន្លេ នឹងបានបាត់ខ្លួនចំនួន ៣នាក់ រកឃើញសពម្នាក់ ចំណែក២ទៀត បានជួយសង្គ្រោះទាន់ពេលវេលា ។
ជនរងគ្រោះទាំង 6 នាក់មាន_ ១ ហ៊ឹម សោ ភេទស្រីអាយុ 60 ឆ្នាំ ២ ឈ្មោះតុន ស្រីសឿន ភេទស្រី អាយុ 46 ឆ្នាំ, ៣ កុមារា ឈ្មោះ ចិត្រា វិច្ឆិកា អាយុ 6 ឆ្នាំ ៤ កុមារា ឈ្មោះ ចិត្រា បញ្ញា អាយុ 5 ឆ្នាំ ៥ ឈ្មោះ ចាន់ សុជាតិ ភេទប្រុស អាយុ 50ឆ្នាំ និង 6 ឈ្មោះហ៊ឹម ស្រីវន ភេទស្រីអាយុ៤៦ឆ្នាំ ជនរងគ្រោះទាំង 6 នាក់រស់នៅភូមិថ្មកែវឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
អភិបាលស្រុករលាប្អៀរ លោក សេង វិចិត្រ បានបញ្ជាក់នៅរសៀលថ្ងៃទី ២៤មីនានេះថា ក្រោយពេលទៅដល់កន្លែងកើតហេតុ ធ្វើពិធីបន់ស្រន់តាមអបិយជំនឿដើម្បីឲ្យរកសពឃើញ រួចហើយក៏បានទៅសាកសួរ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។លោក ក៍បានបន្ថែមទៀតថា គិតត្រឹមម៉ោង៤និង៥០ នាទី ល្ងាច នេះ សពជនរងគ្រោះបានប្រទះឃើញ២នាក់ហើយ នៅបាត់តែម្នាក់ ទៀតរកពុំទាន់ឃើញនៅឡើយ ៕






Post a Comment