ក្រសួងអប់រំ ចេញសេចក្ដីថ្លែងការណ៍ជុំវិញករណីបង្ហោះ និងចែកចាយវីដេអូខ្លីមួយបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៅខេត្តពោធិ៍សាត់!



(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញចេញសេចក្ដីថ្លែងការណ៍ជុំវិញករណី ថ្មីៗនេះមានការបង្ហោះ និងចែកចាយវីដេអូខ្លី មួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូ ជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តី មិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណ សាលារៀន គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំ ទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា៕





Post a Comment

Previous Post Next Post

Kdaily-news ads