ទីតាំងល្បែងខុសច្បាប់មិនខ្លាចច្បាប់ បង្កការព្រួយបារម្ភសន្តិសុខមូលដ្ឋាន!


កំពង់ចាម៖ ប្រជាពលរដ្ឋនៅក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរាយការណ៍ថា មានទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលមានជល់មាន់ និងអាប៉ោង កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយមិនមានការខ្លាចចំពោះអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងខាងលើនេះ បានដំណើរការយ៉ាងរលូន និងមានអ្នកចូលរួមលេងយ៉ាងច្រើន បង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋមួយចំនួនក៏បានបង្ហាញការសង្ស័យថា ករណីមិនមានការបង្ក្រាបអាចពាក់ព័ន្ធនឹងការអសកម្ម ឬអាចមានការពាក់ព័ន្ធមួយចំនួនពីសមត្ថកិច្ចមូលដ្ឋាន ដែលធ្វើឲ្យទីតាំងនេះអាចបន្តដំណើរការបានដោយគ្មានការរារាំង។

ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមចាត់វិធានការត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះឲ្យបានឆាប់រហ័ស ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គមនៅក្នុងមូលដ្ឋាន៕





Post a Comment

Previous Post Next Post

Kdaily-news ads