កាត់ទោសអតីតព្រះ​រាជអាជ្ញារង​ខេត្តពោធិ៍​សាត់​ ពាក់​ព័ន្ធការក្លាហានហ៊ានលួច ​ដោះលែង​ក្រុម Online Scams .


ភ្នំពេញ ៖ សំណុំរឿង ដ៏ រសើប មួយ ទាក់ទង នឹង អតីត ព្រះរាជអាជ្ញា រង ខេត្ត ពោធិ៍សាត់ ១ រូប ដែល ជាប់ ពាក់ព័ន្ធ នឹង អំពើ ពុក រលួយទទួល សំណូក ជា ប្រាក់ ក្នុង ការ ដោះ លែង មេការ ជនជាតិ ចិន ម្នាក់ និង ស្ត្រី ជនជាតិ វៀតណាម ៤ នាក់ ជា ក្រុម Online Scams ត្រូវ បាន សាលា ដំបូង រាជធានី ភ្នំពេញ បើក សវនាការ ជំនុំជម្រះ ទោស កាលពី ព្រឹក ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ ២០២៦ ។ ប៉ុន្តែ ក្រោយ ពី តុលាការ បញ្ចប់ ការសាកសួរ ដេញដោល ក្នុង សំណុំរឿង នេះ ក៏ បានលើក ពេល ប្រកាស សាលក្រម ទៅ ថ្ងៃក្រោយ ដោយ មិន កំណត់ ។

សវនាការ បាន ធ្វើ ឡើងជា សាធារណៈ ដែលមាន លោក ញឹ ម ពិសាល ជា ចៅក្រម ជំនុំជម្រះ លោក ប៉េង ម៉េ ង គ័ង ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ និង ចំពោះ មុខ ជន ត្រូវ ចោទ ឈ្មោះ គ្រី សីហា អតីត ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តពោធិ៍សាត់ និង មេធាវី ការពារ ក្តី តាម ផ្លូវច្បាប់ ។

សូម ជម្រាប ថា កាលពី ថ្ងៃ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លង ទៅ អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU) បាន សម្រេច ឃាត់ខ្លួន ព្រះរាជអាជ្ញា រង ខេត្តពោធិ៍សាត់ លោក គ្រី សីហា បន្ទាប់ ពី ការ រក ឃើញ ភ័ស្តុតាង និង ការ ស្ដាប់ ចម្លើយ ដែល មាន លក្ខណៈ ស៊ីសង្វាក់ គ្រប់គ្រាន់ ករណី លោក ព្រះរាជអាជ្ញា រង រូប នេះ បាន ទទួល ប្រាក់ ពី មេការ Online Scams ដើម្បី ដោះ លែងមនុស្ស ៥ នាក់ ( បុរស ចិន ម្នាក់ និង ស្ត្រី វៀតណាម៤ នាក់ ) នៅ ឃុំ ថ្មដា ស្រុក វាល វែង ខេត្ត ពោធិ៍សាត់ ជា ថ្នូរ នឹង ការ មិន បន្ត នីតិវិធី លើ ជន ទាំង ៥ នាក់ ដែល សមត្ថកិច្ច បាន រក ឃើញ ពី ក្នុង ប្រតិបត្តិការ បង្ក្រាប អំពើ ឆបោក តាម អន ឡាញ នៅ ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ។

ខណៈនោះ ឯកឧត្តម យ៉ិ ន ទៀង ពុទ្ធិ រិ ទ្ធ អនុប្រធាន ទី ១ នៃ អង្គភាព ប្រឆាំង អំពើ ពុក រលួយ ដែល ដឹកនាំ ការ ស៊ើបអង្កេត បានឱ្យ ដឹង ថា អង្គភាព ប្រឆាំង អំពើ ពុក រលួយ បាន ចាត់ មន្ត្រី ឲ្យ ទៅ ខេត្តពោធិ៍សាត់ ភ្លាម ៗ នៅ ពេល អធ្រាត្រ ថ្ងៃ ទី១៦ ខែ ក ក្ត ដា ហើយ នៅ ថ្ងៃ ទី ១៨ ខែកក្កដា ថ្នាក់ដឹកនាំ ជាន់ខ្ពស់ និង មន្ត្រី ស៊ើបអង្កេត របស់ អង្គភាព ប្រឆាំង ពុក លួ យ បាន ទៅ ស្រាវជ្រាវ ប្រមូល ភ័ស្តុតាង ដល់ទី កន្លែង នៅ ឃុំ ថ្មដា ។

លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃ អគ្គនាយកដ្ឋាន ប្រតិបត្តិការ នៃ អង្គភាព ប្រឆាំង អំពើ ពុក រលួយ ជា ប្រធាន ក្រុម ស៊ើបអង្កេត ផ្ទាល់ ករណី នេះ បាន ស្ដាប់ ចម្លើយ លោក គ្រី សីហា និង អ្នក ពាក់ព័ន្ធ មួយ ចំនួន ទៀត រហូត ដល់ ឃើញ មាន បន្ទុក គ្រប់គ្រាន់ ទើប សុំ ការ អនុញ្ញាត ពី ប្រធានអង្គភាព ប្រឆាំង អំពើ ពុក រលួយ ធ្វើការ ឃាត់ខ្លួន លោក គ្រី សីហា ។

សូម បញ្ជាក់ ថា កាលពី ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម កើត រិ ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន សម្រេច ផ្អាក ជា បណ្តោះអាសន្ន នូវ មុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី បើកផ្លូវ ឱ្យ ក្រុម អធិការកិច្ច និងស្ថាប័ន មាន សមត្ថកិច្ច ធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ ទាក់ទង នឹង ការ អនុវត្ត ច្បាប់ ដោយ រំលោភ បំពាន ក្នុង ការ ដោះ លែង ជនល្មើស ដែល ត្រូវ បាន ចាប់ខ្លួន ពាក់ព័ន្ធ នឹង បទល្មើស ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា នៅ ក្នុង ខេត្តពោធិ៍សាត់ ។

ការ សម្រេច នេះ បាន ធ្វើ ឡើង តាម បទបញ្ជា ដ៏ ម៉ឺងម៉ាត់ របស់ សម្តេច មហា បវរ ធិ បតី ហ៊ុន ម៉ា ណែ ត នាយក រដ្ឋមន្ត្រី កម្ពុជា ៕






Post a Comment

Previous Post Next Post

Kdaily-news ads