ឧក្រិដ្ឋជនជួញដូរ ជនជាតិវៀតណាម៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត​១០គីឡូក្រាម!


ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន៣នាក់ ដែលជាជនជាតិវៀតណាម ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់​ខ្លួននៅចំណុច​ភូមិបាវិត​លើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ការបង្ក្រាប​ករណីនេះ កើតឡើងនៅថ្ងៃទី៣០ ខែមីនា ដោយសមត្ថកិច្ច ចាប់បានសារ​ធាតុញៀន ជិត​១០​គីឡូក្រាម រួមមាន​ប្រភេទតាមីន៧គីឡូក្រាម, MDMA ២គីឡូក្រាម និងមេតំហ្វេតាមីន ០,៣៩ក្រាម។ បើតាម​ការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែ​មេ​សា ក្នុងប្រតិបត្តិការនេះ ​រថយន្ត១គ្រឿង និងទូរសព្ទ័ដៃ ៨គ្រឿង ក៏ត្រូវបានសតម្ថកិច្ចដក​ហូតដែ​រ។ បច្ចុប្បន្នជនសង្ស័យ និងវត្តុងតាង ត្រូវបានកសាងសំណុំរឿង​​0020បញ្ជូន​​​​ទៅ​សាលា​ដំបូងខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី៕






Post a Comment

Previous Post Next Post

Kdaily-news ads