កុំសាកល្បងជីវិត!ណាប្អូនៗក្រុមក្មេងទំនើងវាយគ្នា ត្រូវច្បាប់ក្របួចមិនឲ្យរត់!កុំតាំងខ្លួនជាវីរៈបុរស តែជាអ្នកបំផ្លាញជីវិតខ្លួនឯងទៅវិញទេ!

(ខេត្តត្បូងឃ្មុំ)៖ មិនទាន់បង្ហាញឈ្មោះទេ សកម្មភាពអំពើហិង្សា មិនអាចលាក់បាំងក្រោមភ្នែកច្បាប់បានឡើយ! ក្រុមក្មេងទំនើងមួយក្រុម ដែលហ៊ានវាយប្រហារគ្នា ដូចជាមិនខ្លាចអ្វីទាំងអស់ ទីបំផុត ត្រូវបានច្បាប់ ចាប់ដៃ ទុកមិនឲ្យរត់រួច! ។ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខណៈពេលក្រុមក្មេងទំនើងបង្កអំពើហិង្សា បំផ្លាញសន្តិសុខសង្គម។ តែជំហានរហ័សដូចព្យុះរបស់សមត្ថកិច្ច ក្រោមការដឹកនាំរបស់លោក ប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍ និងមានការសម្របសម្រួលផ្នែកនីតិវិធីដោយលោក ឃិន វិជ្ជតា ព្រះរាជអាជ្ញារងបាន ក្របួច ជនសង្ស័យ ៨នាក់ មិនទុកឱកាសឲ្យរត់គេច! ជនទាំងនេះ ត្រូវបាននាំទៅកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីទទួលទោសតាមច្បាប់ ដោយគ្មានការលើកលែង! ខណៈអ្នកនៅសល់ ក៏កំពុងត្រូវបានតាមប្រមាញ់-មិនមាននរណាអាចគេចផុតពីច្បាប់បានឡើយ!  សារព័ត៌មានរាល់ថ្ងៃសូមផ្តាំទៅប្អូនៗឲ្យច្បាស់ណា! កុំគិតថា ការវាយគ្នា គឺជាការបង្ហាញភាពខ្លាំង! ការពិត វាជាសញ្ញាថា អ្នកកំពុង បំផ្លាញអនាគតខ្លួនឯង ដោយដៃខ្លួនឯង! -អាចបាត់អនាគតមួយជីវិត! មួយកំហឹងក្មួយ-អាចបំបែកទឹកចិត្តឪពុកម្តាយដែលខិតខំចិញ្ចឹមអ្នកមក! តើអ្នកធ្លាប់គិតទេថា ពេលអ្នកចូលគុក នរណាឈឺចិត្តជាងគេទេ? មិនមែនអ្នកទេ…គឺឪពុកម្តាយដែលមើលអ្នកធំឡើងពីកូនតូចៗ! ព្រោះ-ច្បាប់មិនស្គាល់ពាក្យថា អត់អីទេ ទេ! មិនថាអ្នកមានមិត្តច្រើនប៉ុណ្ណា ឬមានខ្សែប៉ុណ្ណា-បើអ្នកបង្កហិង្សា អ្នកត្រូវបង់តម្លៃ!

អង្គភាពសារព័ត៌មានរាល់ថ្ងៃ សូមសរសើរយ៉ាងខ្លាំងចំពោះកម្លាំងនគរបាល ដែលអនុវត្តការងារយ៉ាងរហ័ស មិនទុកឲ្យអំពើអាក្រក់រីករាលដាល ព្រមទាំងការដឹកនាំផ្នែកច្បាប់យ៉ាងតឹងរឹងពីសំណាក់ព្រះរាជអាជ្ញា ដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿថា យុត្តិធម៌ មិនស្លាប់ឡើយ!អង្គភាពសារព័ត៌មានរាល់ថ្ងៃសូមផ្តាំក្មួយបើអ្នកនៅតែគិតថា ធ្វើទៅសិន ចាំគិតក្រោយ ថ្ងៃណាមួយ…អ្នកនឹង គិតក្នុងគុក ជំនួសវិញ!៕ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads