Top News

មុខសញ្ញាប្រេីប្រាស់ជួញដូរនូវ​សារធាតុញៀនខុសច្បាប់​២​នាក់ត្រូវបានបង្រ្កាប.,,



កំពង់ស្ពឺ៖​ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃស្ន​ងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥​ លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ​ បាន​បញ្ជាឲ្យ​កំលាំងផ្នែកប្រឆាំ​ងគ្រឿង​ញៀ​ន​ នៃអធិការដ្ឋាននគ​របាលស្រុក​ ចុះស្រាវជ្រាវមុខសញ្ញា​គ្រឿងញៀនដែលទទួ​លបានព័ត៌មា​នពីមហាជន​ ដោយមាន​កិច្ចសហការជាមួយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច​ កំ​លាំងបានធ្វេីការឃាត់​ឈ្មោះ​ ឡាន​ លួន​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ នៅចំ​ណុ​ចផ្លូវលំ​ភូមិត្រពាំងទូក​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ ជននេះជាមុខ​ស​ញ្ញា​ចាស់​ ឆែកឆេររកឃេីញ​ម្សៅក្រាមពណ៍ស​សង្ស័យជាគ្រឿ​ង​ញៀនចំនួន​២កញ្ច​ប់​ (១​តូ​ច.១មធ្យម​)​ រួមជាមួយទូរស័ព្ទ​ដៃ​១គ្រឿង​ ។ 

ដោយបានការអនុញ្ញាតនិងការសម្រ​បសម្រួលនីតិវិធីពី​ អ​យ្យការ​ អមសា​លា​ដំបូងខេត្ដ​ សមត្ថកិច្ចបន្ដឃា​ត់​ឈ្មោះ​ ប្រាង្គ​ ឌី​ ភេទប្រុស​ អា​យុ​ ៤៤​ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំ​តូ​ច​ ស្រុ​ក​សាមគ្គីមុនីជ័យ​ នៅតាមផ្លូវសាធារ​ណៈ​ដោយឆែកឆេររកឃេីញម្សៅ​ក្រាមពណ៍សថ្លាសង្ស័យជា​គ្រឿ​ង​ញៀនចំនួន១កញ្ចប់មធ្យម​,​ ទូរស័ព្ទ​ដៃ១គ្រឿង​ ,ដាវកែច្នៃ​១ដេីម,​ កាំបិតផ្គាក់១ដេីម។ 

បច្ចុប្បន្នមុខសញ្ញារួមជាមួយវត្ថុតាង​ សមត្ថកិច្ចនគរបាលបានបញ្ជូនមក​អ​ធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនី​ជ័យ​ ដេី​ម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយា​ល័​យ​គ្រឿងញៀនខេត្ដ​ ចំណាត់ការតាមច្បាប់៕





Post a Comment

Previous Post Next Post

Kdaily-news ads