Top News

កងទ័ពថៃថានឹងដោះលែងទាហានខ្មែរពេលដែលមានការព្រមព្រៀងជាមួយកម្ពុជាសិន.!



កងទ័ព​ភូមិន្ទ​ថៃ​បាន​បញ្ជាក់​ប្រាប់មន្ត្រី​កាក​បាទ​ក្រហម​អន្តរជាតិ​ថា​ពួកគេ​នឹង​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨នាក់​នៅពេល​ដែលការ​ចរចាររវាងថៃ​និង​កម្ពុជា​ឈាន​ដល់​កិច្ច​ព្រមព្រៀងជាមួយ​គ្នា​សិន។ ការ​បញ្ជាក់​នេះ​គឺ​ក្នុង​ពេល​ដែល​មន្ត្រី​កាក​បាទ​ក្រហម​អន្តរជាតិបាន​អញ្ជើញ​ចូល​ពិនិត្យ​ស្ថានភាព​របស់​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កង​ភូមិន្ទ​ថៃនៅ​ថ្ងៃទី​៥ ខែ​កញ្ញា ថា​ពួក​គេ​បាន​សម្របសម្រួលជាលើក​ទី​២​ដល់​ក្រុម​ការងារ​កាកបាទ​ក្រហម​អន្តរជាតិ ក្នុង​ការ​ចុះ​សួរសុខ​ទុក្ខ​ទាហាន​ខ្មែ​រ​ទាំង​១៨​នាក់ នៅ​មន្ទីរ​ឃុំ​ឃាំង​ដែល​ទទួល​ខុស​ត្រូវ​ដោយយោធភូមិភាគ​ទី២​របស់​ថៃ។ ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ទាហាន​ខ្មែរ​ ពួកគេ​អះអាង​ថានឹង​ធ្វើ​ទៅ​បាន​នៅពេល​ដែល​ការ​ចរចារ​ជាមួយ​កម្ពុជាដោះលែង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សិន។

ក្នុង​សេចក្ដី​ប្រកាស​នោះ​សរសេរ​ថា៖ «ទាក់​ទិន​និង​បញ្ហា​មាតុភូមិនិវត្តន៍ឈ្លើយសឹក នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅពេលដែល​ប្រទេស​ថៃ និង​កម្ពុជា​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ដោះលែង​អ្នក​ទោស»។

នេះ​គឺ​ជាលើក​ទី​២​ហើយ​ដែល​មន្ត្រីកាក​បាទ​ក្រហម​អន្តរជាតិ​បាន​ចុះ​ទៅ​សួរ​សុខទុក្ខទាហាន​ខ្មែរ​ដែល​ត្រូវ​បាន​ថៃ​ចាប់​ខ្លួន​ដោយបំពាន​បទ​ឈប់បាញ់​នៅព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៥។ ក្រោយ​ចាប់​ខ្លួន​ គណៈកម្មាធិការ​សិទ្ធិ​មនុស្សបាន​ព្យាយាម​តវ៉ា​ទៅ​កាន់​ឧត្តម​ស្នង​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​កាក​បាទ​ក្រហម​អន្តរជាតិ​ដើម្បី​ឱ្យ​មាន​អន្តរាគមន៍​លើ​រឿង​នេះ។

កាលពី​ថ្ងៃទី​១៥ ខែ​សីហា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​ផ្ញើរ​លិខិត​ទៅ​UN ជា​ថ្មី​ទៀត​ដោយ​រម្លឹក​ថា​៖ «យើងស្វែងរកការ​ចូលរួម​របស់អ្នកក្នុងការរក្សាគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃសកម្មភាពខុសច្បាប់បែបនេះ»៕





Post a Comment

Previous Post Next Post

Kdaily-news ads