បាត់ដំបង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១០និង៤០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតកាប់) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ នេន ពៅ ហៅតូយ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើកាំបិទកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួក ថៃអុី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរបួសធ្ងន់មួកន្លែងដើមដៃខាងស្តាំ រួចគេចខ្លួនពីកន្លែងកើតហេតុ ។
ក្រោយពីបានទទួលបណ្តឹង ពីជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះធ្វេីការស្រាវជ្រាវ រហូតដល់ម៉ោង១៦:៣០នាទី នៅថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នេន ពៅ ហៅតូយ ភេទប្រុស អាយុ២១ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួននិងជនរងគ្រោះផឹកស៊ីជាមួយគ្នា បានទាស់សំដីគ្នា ហើយជនរងគ្រោះក៏បាន វាយទៅលើជនសង្ស័យមួយដៃ ធ្វើឲ្យជនសង្ស័យខឹង ក៏យកកាំបិទកាប់ ទៅលើជនរងគ្រោះនៅចំណុចកើតហេតុ ខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕



Post a Comment