Top News

ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យខួចខាតទ្រព្យសម្បតិមួយចំនួនធំ



នៅវេលាម៉ោង១៤:១០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងបន្លាស់ត្រាក់ទ័រ​ នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ​។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសីចំនួន​ ០១ឃ្លាំង រួមមានកង់អាត្រាក់ទ័រ ចំនួន ៣០គ្រាប់, ប្រេងពុយ ចំនួន០៣ធុង, ប្រេងម៉ាស៊ីនចំណុះ០៥លីត្រ ចំនួន៣០កាដុង រួមទាំងគ្រឿងបន្លាស់ត្រាក់ទ័រអស់មួយចំនួន ហើយឆេះរោលបន្ទប់ស្នាក់នៅចំនួន ០២បន្ទប់។ 

នៅវេលាម៉ោង១៥:៣០នាទីរសៀល ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៨ឡាន​ ស្មើនឹង ៣២ម៉ែត្រគូប និងរថយន្តជំនួយ (រថយន្តអគ្គិភ័យអង្គភាពតម្រួតបទបញ្ជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង​ ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង​ ០៦ម៉ែត្រគូប)៕










Post a Comment

Previous Post Next Post

Kdaily-news ads