(ខេត្ត ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋនៅតាមតំបន់ ព្រំដែនខេត្តស្ទឹងត្រែង បានបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពនាំទំនិញថៃចូល តាមច្រកអន្តរជាតិត្រពាំងគ្រាល ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដែលកំពុងកើនឡើង យ៉ាងច្រើន តាមច្រកអន្តរជាតិ ដែលបើកច្រកពាណិជ្ជកម្មជាមួយប្រទេសឡាវ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា បច្ចុប្បន្នមានទំនិញមួយចំនួន ដែលគេជឿថាយកមកពីប្រទេសថៃ ត្រូវបានដឹកជញ្ជូនតាមតំបន់ជាប់ព្រំដែនឡាវ ត្រង់ចំណុចច្រកអន្តរជាតិត្រពាំងគ្រាល ពួកគេចង់ឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការត្រួតពិនិត្យ ឲ្យមានភាពតឹងរឹងជាងមុន ដើម្បីការពារ ការចូលទំនិញថៃគ្មានគុណភាព ឬទំនិញដែលអាចប៉ះពាល់ដល់សុខភាពប្រជាជន ព្រោះថៃ(សៀម)កំពុងមានមហិច្ឆតាចង់បានទឹកដីខ្មែរ អាចវាហ្នឹងសម្លាប់ខ្មែរតាមរូបភាពផ្សេងៗ។
លោក ចេម ឡង ប្រធានច្រកព្រំដែនអន្តរជាតិត្រពាំងគ្រាល បានឲ្យអង្គភាពសារព័ត៌មានរាល់ថ្ងៃដឹងថា"ទាក់ ទងអីវ៉ាន់ទាំងនេះ គឺជាឥវ៉ាន់ចម្រុះ ខាងខ្ញុំក៏មិនដឹងយកពីខាងណាមកដែរ មិនដឹងយកពីឡាវមិនដឹងយកពីថៃមកទេ ប៉ុន្តែ អីវ៉ាន់ទាំងអស់នេះគឺមានការអនុញ្ញាតត្រឹមត្រូវអំពីអគ្គនាយកដ្ឋានគយ គេហៅថាអីវ៉ាន់ចម្រុះ មានតែបៃតងអូរឈិ ហើយខាងលោកមើលតែឯកសារយោងទេ បើអាជីវករគាត់នាំចូលមានឯកសារគ្រប់គ្រាន់ គយអនុញ្ញាតិ លោកគិតថាជាអីវ៉ាន់ស្របច្បាប់ ហើយទំនិញទាំងអស់ហ្នឹង បើគ្មានច្បាប់អនុញ្ញាតក៏លោកមិនឱ្យចូលដែរ។ ទី២.លោកប្រធានច្រកបានអះអាងថា:អីវ៉ាន់ដែលរាជរដ្ឋាភិបាលយើងហាមឃាត់គឺជាអីវ៉ាន់បន្លែផ្លែឈើ តែអីវ៉ាន់ទាំងអស់នេះគឺជាអីវ៉ាន់ចម្រុះ មិនមែនជាអីវ៉ាន់បន្លែផ្លែឈើទេ លោកថាខ្ញុំនិយាយអញ្ចឹង។ លោកបន្តថា" ថ្វីត្បិតតែប្រជាពលរដ្ឋយើង ពហិកាមិនប្រើអីវ៉ាន់ទំនិញគ្រប់ប្រភេទ របស់ថៃ គឺជារឿងល្អហើយ បើប្រជាពលរដ្ឋ ទាំងអស់គាត់មិនប្រើរបស់ថៃ អញ្ចឹងអ្នកនាំចូលគាត់ក៏មិនមានលទ្ធភាពនាំចូលដែរ ដោយសារនាំមកអត់មានអ្នកទិញ ក៏គាត់មិននាំចូលដែរខ្ញុំចង់និយាយអញ្ចឹង។ លោកបានបញ្ជាក់យ៉ាងច្បាស់ទៀតថា អីវ៉ាន់ទាំងអស់នេះគឺជាអីវ៉ាន់អត់មានការហាមឃាត់ទេ ព្រោះរាជរដ្ឋាភិបាលយើងបានចុះ(MOU) ជាមួយប្រទេសអាស៊ានទាំងមូល មាននាំចេញនាំចូលទៅមកអញ្ចឹង ប៉ុន្តែអីវ៉ាន់ដែលរាជរដ្ឋាភិបាលយើងហាមឃាត់ គឺជាបន្លែផ្លែឈើប្រេងឥន្ធនៈ បានលើកនៅក្នុងលិខិតហាមឃាត់របស់រាជរដ្ឋាភិបាលយើង ក្រៅពីហ្នឹង គឺយើងឃើញលិខិតអនុញ្ញាតពីអគ្គៈនាយកដ្ឋានគយអញ្ចឹងការិយាល័យគយនៅច្រកទ្វារហ្នឹងគាត់ចេញលិខិតទទួលស្គាត់អញ្ចឹងយើងមិនអាចហាមឃាត់គេបានទេ។
ការឆ្លើយរបស់លោក ប្រធានច្រកខាងលើបានធ្វើឱ្យប្រជាពលរដ្ឋតាមតំបន់ កើតក្តីក្តៅក្រហាយចំពោះ ប្រសាសន៍លោកប្រធានច្រក ហាក់ដូចជាគ្មានជាតិនិយមគ្មានការឈឺចាប់ចំពោះទង្វើចោរឈ្លានពានថៃ(សៀម)មកលើទឹកដីកម្ពុជា ដូច្នេះពលរដ្ឋក៏ស្នើឲ្យអាជ្ញាធរទាំងមូល ធានាឲ្យមានភាពថ្លៃថ្នូរ និងយុត្តិធម៌ ក្នុងការ គ្រប់គ្រង ច្រកព្រំដែន ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចនិងសុខភាពសាធារណៈ ពួកគេក៏អំពាវនាវឲ្យអាជ្ញាធរផ្ដល់ឥទ្ធិភាពដល់ការត្រួតពិនិត្យទំនិញថៃ ដែលនាំចូលពីក្រៅប្រទេសតាមច្រកទ្វារខាងលើ ឲ្យបានប្រកបដោយតម្លាភាពនិងទំនួលខុសត្រូវខ្ពស់។ ពលរដ្ឋតាមតំបន់ បន្តអំពាវនាវ ដល់សម្តេចមហា បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមសម្តេចមេត្តាទទួលជ្រាប ព័ត៌មាននៅច្រកអន្តរជាតិត្រពាំងគ្រាលនេះផងទាន៕







Post a Comment